ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់៦នាក់ត្រូវកម្លាំងសមត្ថកិច្ចស្រុកថ្ពងឆ្មក់បង្ក្រាបបាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចស្រុកថ្ពង ខេត្តកំពង់ស្ពឺបានឱ្យអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២នេះថា,កាលពីវេលាម៉ោង០១ និង៥០នាទីរសៀល ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិត្បែង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កម្លាំងសមត្ថកិច្ចស្រុកបានធ្វើការឆ្មក់បង្ក្រាបក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ចំនួន៦នាក់ដែលពួកគេភ្នាល់ដាក់លុយដោយខុសច្បាប់។

លោកវរ:សេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានឱ្យដឹងថាក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ លោកក៏បានឱ្យកម្លាំងឃ្លាំមើល ទើបឈានទៅដល់ការចុះបង្ក្រាបទីតាំង សង្វៀនបញ្ជល់មាន់នឹងឃាត់ខ្លួនរួមនឹងវត្ថុតាងមួយចំនួនតែម្តង។

លោក អធិការបានបន្តថាឃាត់ខ្លួនមនុស្ស៦នាក់មានឈ្មោះដូចខាងក្រោម ៖

១-ឈ្មោះ ហ៊ុល ដុក ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

២-ឈ្មោះ ស្វាយ សល់ ភេទប្រុស អាយុ ៣៨ឆ្នាំនៅភូមិស្រះធុល ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

៣-ឈ្មោះ គ្រី សុភ័ក្រ ភេទប្រុស អាយុ  ៣៧ឆ្នាំនៅភូមិអភិវឌ្ឈន៍ ឃុំឈានឡើងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

៤-ឈ្មោះ អុន អេង ភេទប្រុស អាយុ៤៨ឆ្នាំនៅភូមិក្រាំងស្លែង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

៥-ឈ្មោះ ញុឹក សុធន់ ភេទប្រុស អាយុ ៣៣ ឆ្នាំនៅភូមិត្រពាំងលាន ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

៦-ឈ្មោះ ផន ផាត ភេទប្រុស អាយុ៣០ឆ្នាំនៅភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

-ដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូ៥គ្រឿង ,សង្វៀនកៅស៊ូរបាំងបញ្ជល់មាន់១ ,ទ្រុងក្រុងមាន់១ ,សត្វមាន់៣ក្បាល បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកថ្ពងដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖