ការប្រកួតបាល់ទាត់ពិភពលោក World up នៅប្រទេសកាតាចាប់ប្រកួតវគ្គជម្រុះតាមពូលរាត្រីថ្ងៃនេះ ដោយការប្រកួតក្នុងពូល A មានមួយគូទៀតគឺក្រុមជម្រើសជាតិសេណេហ្គាល់ ត្រូវប៉ះក្រុមមច្ចុរាជទឹកក្រូចហុល្លង់នៅរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្រាប់ថ្ងៃបើកឆាកដំបូងនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះបានបញ្ចប់ហើយរវាងកាតានឹងអេក្វាឌ័រក្នុងពូល A។ សេណេហ្គាល់និងហុល្លង់ត្រូវប្រកួតក្នុងពូល A ដូចគ្នាដោយធ្វើឡើងនៅពហុកីឡដ្ឋានAl Thumama Stadium ទីក្រុង Doha ប្រទេសកាតាដែលជាម្ចាស់ផ្ទះ។ ក្នុងជំនួបនេះគេមើលឃើញថា ហុល្លង់អាចមានប្រៀបជាងគូប្រកួតដោយសារមានកីឡាករសំខាន់ និងលេងក្នុងលីគកំពូលច្រើននៅអឺរ៉ុប និងក្លិបនៅលីគកំពូលហុល្លង់ផ្ទាល់ ព្រមទាំងមានប្រវត្តិប្រកួតល្អជាងសេណេហ្គាល់។
ខាងក្រោមនេះគឺព័ត៌មាន និងការវិភាគ សម្រាប់ក្រុមទាំង២៖
សេណេហ្គាល់៖
បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន៣រួមទាំងលើកនេះ និងធ្លាប់បានចូលរួមប្រកួតជម្រុះ World Cup តាមពូលចំនួន២ដង ដោយលើកទី១ឆ្នាំ២០០២បានឡើងដល់វគ្គ១៦ក្រុមចុងក្រោយ និងលើកទី២ឆ្នាំ២០១៨ បានត្រឹមវគ្គ Group Stage (ធ្លាក់ក្នុងវគ្គជម្រុះក្នុងពូល) ប៉ុន្តែសេណេហ្គាល់ជាក្រុមខ្លាំងនៅតំបន់អាហ្វ្រិកដោយទើបតែឈ្នះពានទ្វីបអាហ្វ្រិកថ្មីៗនេះផងដែរ។
គ្រូបង្វឹកលោក ៖ Aliou Cissé
អ្នកចាំទី ៖ Seny Dieng (Queens Park Rangers), Alfred Gomis(Stade Rennes), Eduoard Mendy (Chelsea)។
ខ្សែការពារ ៖ Fode Ballo Toure (AC Milan), Pape Abou Cisse(Olympiakos), Abdou Diallo (RB Leipzig), Ismail Jakobs (Monaco), Kalidou Koulibaly (Chelsea), Formose Mendy (Amiens), YoussoufSabaly (Real Betis)។
ខ្សែបម្រើ ៖ Pathe Ismael Ciss (Rayo Vallecano) Krepin Diatta(Monaco), Idrissa Gana Gueye (Everton), Pape Gueye (OlympiqueMarseille), Cheikhou Kouyate (Nottingham Forest), Mamdou Loum(Reading), Nampalys Mendy (Leicester City), Moustapha Name (Pafos FC), Pape Matar Sarr (Tottenham Hotspur)។
ខ្សែប្រយុទ្ធ ៖ Boulaye Dia (Salernitana), Famara Diedhiou(Alanyaspor), Bamba Dieng (Olympique Marseille), Nicolas Jackson (Villarreal), Ilimane Ndiaye (Sheffield United), Ismaila Sarr(Watford)។
៥ប្រកួតចុងក្រោយរស់សេណេហ្គាល់គឺឈ្នះ៤ប្រកួត ស្មើ១ប្រកួត និងចាញ់១។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិសេណេហ្គាល់គឺឈ្នះក្រុមជម្រើសជាតិហ្គីណេ ១–០ ក្រៅផ្ទះ (ជំនួបវគ្គជម្រុះពានរង្វាន់ទ្វីបអាហ្វ្រិក), ឈ្នះបូលីវៀ ២–០ ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) និងស្មើជាមួយអ៊ីរ៉ង់ ១-១ ក្នុងផ្ទះ(ជំនួបមិត្តភាពអន្តរជាតិ) ។
ហុល្លង់៖
បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន៩ដងបូករួមទាំងលើកនេះដោយក្រុមនេះបានចូលរួមលើកដំបូងគឺតាំងពីឆ្នាំ១៩៣៤ និងធ្លាប់ទទួលបានជើងឯករង(លេខ២)ចំនួន៣ដងផងដែរគឺនៅឆ្នាំ១៩៧៤, ឆ្នាំ១៩៧៨ និងឆ្នាំ២០១០។
គ្រូបង្វឹកលោក ៖ Louis van Gaal
អ្នកចាំទី ៖ Justin Bijlow (Feyenoord), Andries Noppert (Heerenveen), Remko Pasveer (Ajax Amsterdam)។
ខ្សែការពារ ៖ Nathan Ake (Manchester City), Daley Blind (Ajax), Virgil van Dijk (Liverpool), Denzel Dumfries (Internazionale), Jeremie Frimpong (Bayer Leverkusen), Matthijs de Ligt (Bayern Munchen), Tyrell Malacia (Manchester United), Jurrien Timber (Ajax), Stefan de Vrij (Inter Milan)។
ខ្សែបម្រើ ៖ Steven Berghuis (Ajax), Frenkie de Jong (Barcelona), Davy Klaassen (Ajax), Teun Koopmeiners (Atalanta Bergamo), Marten de Roon (Atalanta Bergamo), Xavi Simons (PSV Eindhoven), Kenneth Taylor (Ajax)។
ខ្សែប្រយុទ្ធ ៖ Steven Bergwijn (Ajax), Memphis Depay (Barcelona), Cody Gakpo (PSV), Vincent Janssen (Antwerp), Luuk de Jong (PSV), Noah Lang (Club Brugge), Wout Weghorst (Besiktas)។
៥ប្រកួតចុងក្រោយរបស់ហុល្លង់គឺឈ្នះ៤ប្រកួត និងស្មើ១ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិហុល្លង់គឺឈ្នះក្រុមវែល ៣–២ ក្នុងផ្ទះ (ជំនួបNational League), ឈ្នះក្រុមជម្រើសជាតិប៉ូឡូញ ២-០ ក្រៅផ្ទះ (ជំនួបNational League) និងឈ្នះក្រុមបែលហ្ស៊ិក ១–០ ក្នុងផ្ទះ (ជំនួប National League) ។
គូទាំង២នេះពុំមានប្រវត្តិជួបគ្នាទេ
ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖
ទស្សនៈWDW: សេណេហ្គាល់ ១:២ ហុល្លង់
ទស្សនៈSV: សេណេហ្គាល់ ០:១ ហុល្លង់
ទស្សនៈAsianB: ហុល្លង់អាចឈ្នះ ។
សូមបញ្ជាក់ថា សេណេហ្គាល់ និងហុល្លង់ស្ថិតក្នុងពូល A ដែលប្រទេស២ទៀតគឺ ម្ចាស់ផ្ទះកាតា និងអេក្វាឌ័រ។ ការប្រកួតនេះធ្វើឡើងនៅវេលាម៉ោង១១យប់ម៉ោងនៅកម្ពុជានារាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ៕
ដោយ៖ ភារៈ