ភ្នំពេញ ៖ លោក សុខ ឥសាន បានធ្វើអធិប្បាយ ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដែលមាន ៩ចំណុចដូចខាងក្រោម :
១- នាយករដ្ឋមន្ត្រីអូស្ត្រាលីថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងអាស៊ានដែលបានខ្នះខ្នែងដាក់សម្ពាធឲ្យមានការដោះលែងសាស្ត្រាចារ្យធ័រណែល = នេះជាជោគជ័យមួយលើរបបយោធាភូមា?
២- មហាជនមិននឹកថាទណ្ឌិតមេក្បត់ជាតិល្ងង់ដល់ថ្នាក់នេះសោះ = ខ្លួនអត់មានតួនាទី អត់មានបក្ស អត់មានស្រុកនៅបែរទៅអំពាវនាវឲ្យគណបក្សនានាប្រឆាំងគណបក្សប្រជាជនកម្ពុជាកុំឲ្យផ្ទេរតំណែងឲ្យបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី?
៣- ទណ្ឌិតក្បត់ជាតិមានចំណុចជាក់ស្តែងបញ្ជាក់ = ប្រមាថព្រះមហាក្សត្រដែលជាតំណាងប្រជាជាតិខ្មែរ ធ្វើសកម្មភាពបំផ្លាញជាតិខ្មែរ ដាក់ខ្លួនដាក់ជាខ្ញុំបម្រើបរទេស ចុះហត្ថលេខប្រគល់ដីភូមិភាគឥ្ឍសាន្តឲ្យយួនកុកសប្រឆាំងសាធារណរដ្ឋសង្គមនិយមវៀតណាម?
៤- ទណ្ឌិតមេក្បត់ជាតិកំពុងឡប់សតិ = ជាមនុស្សឆ្កួតវង្វេងនិយាយផ្តេសផ្តាស់មិនដឹងខុសត្រូវមិនដឹងទិសតំបន់?
៥- លក្ខណជនក្បត់ជាតិ = អាស្រ័យលើការវាយតម្លៃពីមហាជនប្រជាជនដោយមានទឡ្ហីករណ៍បំផ្លាញជាតិស្តែងនិងច្បាស់លាស់?
៦- ចក្ខុវិស័យអាចធ្វើនយោបាយបានឬមិនបាន = មិនអាស្រ័យលើសម្តេចតេជោ ហ៊ុន សែន ទេ គឺអាស្រ័យលើសាម៉ីជនបានប្រព្រឹត្តអំពើល្មើសច្បាប់ទៀតឬអត់ ដូចករណីទណ្ឌិក្បត់ជាតិឈ្មោះ សម រង្សី ប្រមាថអង្គព្រះហាក្សត្រផ្ទួនៗនិងមានបទល្មើសថ្មីៗថែមទៀត?
៧- នាពេលបោះឆ្នោតខាងមុខ = ប្រជាពលរដ្ឋកម្ពុជានៅតែមានកាតព្វកិច្ចអញ្ជើញទៅសម្តែងឆន្ទៈរបស់ខ្លួនមិនអាចមាននរណាមក រារាំងបានទេ?
៨- ការបោះឆ្នោតថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ នៅតែប្រព្រឹត្តទៅ = ដើម្បីប្រជាពលរដ្ឋសម្តែងឆន្ទៈជ្រើសរើសគណបក្សនយោបាយណាដែលលោកពេញចិត្ត?
៩- គណបក្សនយោបាយដែលប្រជាពលរដ្ឋពេញចិត្ត = គឺជាគណបក្សដែលមានឧត្តមគតិស្នេហាជាតិស្រឡាញ់ប្រជាជនពិតៗ ធ្វើការបម្រើប្រជាជនដោយស្មោះត្រង់និងបានកសាងសមិទ្ធិផលនានាជាតម្រូវការរបស់ប្រជាជន។
១០- នៅកម្ពុជានៅតែមានលំហរនយោបាយទូលំទូលាយសម្រាប់គ្រប់គណបក្សនយោបាយនិងអ្នកនយោបាយដែលគោរពច្បាប់ = លើកលែងតែអ្នកនយោបាយនិងគណបក្សនយោបាយដែលមានបទល្មើស? ៕
ដោយ ៖ សហការី