ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនចាប់ហ្វ្រ័ងដួលអូសចូលក្រោមរថយន្តចតស្ងៀមរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូលឿនចាប់ហ្វ្រ័ងដួលអូសចូលក្រោមរថយន្តចតស្ងៀមបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩យប់​ថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ នៅតាមបណ្តោយផ្លូវសឡា(៣៧១)ស្ថិតក្នុងសង្កាត់ស្ទឹងមានទី៣​ ខណ្ឌមានជ័យ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហាយឡេនឌ័រ​  ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2AY9464ដែលម្ចាស់ចតស្ងៀមនៅចិញ្ចើម ផ្លូវបន្ទាប់មកស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1JH 1712 ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុបានវ៉ារថយន្តមួយគ្រឿងខាងស្តាំដៃអកស៊ឺរថយន្តចតខាងមុខក៏ចាប់ហ្វ្រ័ងបង្ខំដួលអូសចូលក្រោមរងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖