ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលបុកបង្គោលភ្លេីងរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះ៧១១ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់រងរបួសធ្ងន់ ហូរឈាមតាមច្រមុះ សន្លប់បាត់ស្មារតីត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកបង្គោលភ្លើង កាលពីវេលាម៉ោង៨:២០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង​ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល ។ 

ជនរងគ្រោះឈ្មោះ មុត​ ចាន់ធូ​ ភេទប្រុសអាយុ៣៤ឆ្នាំ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូធុនធំមួយគ្រឿងពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1JF 2735 ធ្វេីដំណេីរក្នុងល្បឿនលឿនមិនប្រយ័ត្នក៏រេចង្កូតទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំបងប្អូនយកឯកសារមកទទួលយកទៅវិញ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖