ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡង់គ្រីស័រ​ បេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវទល់មុខវិទ្យាល័យ​ ជា​ សុីម​ សាមគ្គី​ បណ្ដាលឱ្យរងការខូចខាត​យ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តតូយ៉ូតា​ ឡង់គ្រីស័រ​ ក្នុងល្បឿនលឿន​ និងមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឲ្យរបាំងថ្មបាក់វៀចអស់០៥កង់​ ឯរថយន្តបង្ករងការខូចខាតយ៉ាងដំណំ​ ។ 

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃចន្ទ​ ទី២១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ នៅតាមបណ្ដយផ្លូវ២៧១​ ទល់មុខវិទ្យាល័យ​ ជា​ សុីម​ សាមគ្គី​ ស្ថិតក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុ​ គេឃេីញរថយន្តម៉ាក​ តូយ៉ូតា​ ឡង់គ្រីស័រ​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2C-9739 បេីកបរដោយបុរសម្នាក់​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៧១​ ទិសដៅពីត្បូងទៅជេីង​ ក្នុងល្បឿនលឿន​ លុះមកដល់ចំណុចកេីតហេតុ​ស្របនិងផ្លូវកោងផងនោះក៏ជ្រុលចង្កូតបុករះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់ដួលរាបដល់ដីចំនួន០២កង់​ និងវៀចចំនួន០៣កង់​ ព្រមទាំងធ្វេីឲ្យរថយន្តបង្កដាច់កាឡេកង់មុខផ្នែកខាងឆ្វេង​ និងស្តុប កាង​ រងការខូចខាតយ៉ាងដំណំ​ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡេីយ​ ។ 

      ក្រោយកើតហេតុ​ ម្ចាស់រថយន្តបង្កបានចុះគេចខ្លួនបាត់​ បន្សល់រថយន្តនៅកន្លែងកេីតហេតុ​ឲ្យសមត្ថកិច្ចមូលដ្ឋាន​ សហការជាមួយជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះមកធ្វេីការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕​

IMG_0181 IMG_0177

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖