ព័ត៌មានទាន់ហេតុការណ៍៖

បារាំងមានសង្ឃឹមច្រើន ខណៈដាណឺម៉ាកប៉ះទុយនេស៊ីក្នុងវគ្គជម្រុះតាមពូល World Cup ថ្ងៃនេះ

ចែករំលែក៖

ការប្រកួតបាល់ទាត់ពិភពលោក World up នៅប្រទេសកាតាក្នុងវគ្គជម្រុះតាមពូលនៅថ្ងៃនេះសម្រាប់ ពូល D ចំនួន២គូ ដោយក្រុមជម្រើសជាតិមាន់គកបារាងដែលជាម្ចាស់ការពារតំណែងជើងឯកប៉ះក្រុមអូស្ត្រាលី និងដាណឺម៉ាកប៉ះទុយណេស៊ីនៅយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្រាប់ថ្ងៃបើកឆាកដំបូងនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្នុងពូល D នេះ ក្រុមបារាំងប៉ះអូស្ត្រាលី ត្រូវប្រកួតនៅពហុកីឡដ្ឋាន Al Janoub ទីក្រុង Al Wakrah) ខណៈដាណឺម៉ាកប៉ះទុយនេស៊ី នៅកីឡដ្ឋាន Education Cityទីក្រុង Al Rayyan ប្រទេសកាតាដែលជាម្ចាស់ផ្ទះ។

ក្នុងជំនួបខាងលើនេះគេមើលឃើញថា បារាំង និងដាណឺម៉ាកមានប្រៀបច្រើនជាងគូប្រកួតដោយសារក្រុមទាំង២នេះមានលីគល្បីល្បាញជាងគូប្រកួតនៅលើពិភពលោក, មានកីឡាករល្បីៗកំពុងលេងក្នុងលីគកំពូលច្រើននៅអឺរ៉ុប និងមានប្រវត្តិប្រកួតនៅ World Cup ល្អជាង។

ខាងក្រោមនេះគឺព័ត៌មាន និងការវិភាគ សម្រាប់ក្រុមទាំង

បារាំងប៉ះអូស្រ្តាលី

បារាំង បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន១៦ដងចាប់តាំងពីឆ្នាំ១៩៣០, ឈ្នះពាន២ដង (១៩៩៨​, ២០១៨), ជាប់ចំណាត់ថ្នាក់លេខ២ម្តង (២០០៦), ជាប់ចំណាត់ថ្នាក់លេខ៣ចំនួន២ដង (១៩៥៨, ១៩៨៦), ជាប់ចំណាត់ថ្នាក់លេខ៤ម្តង (១៩៨២)។ ក្រៅពី World Cup បារាំងធ្លាប់គ្រងជើងឯកយូរ៉ូ២ដង (១៩៨៤, ២០០០), គ្រងជើងឯក Nation League ម្តង (២០២១), គ្រងជើងឯក CONMEBOL-UEFA Cup of Champions ម្តង (១៩៨៥) និងគ្រងជើងឯក FIFA Confederation Cup ២ដង (២០០១, ២០០៣)។

៥ប្រកួតចុងក្រោយរស់ក្រុមបារាំងហាក់ធ្វើមិនបានល្អ ដោយឈ្នះ១ប្រកួត ស្មើ២ប្រកួត និងចាញ់ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិបារាំងគឺ ចាញ់ក្រុមជម្រើសជាតិក្រូអាត ក្នុងផ្ទះ (ជំនួប National League), ឈ្នះអូទ្រីស ក្នុងផ្ទះ (ជំនួប National League) និងចាញ់ដាណឺម៉ាក ក្រៅផ្ទះ (ជំនួប National League) ។

អូស្ត្រាលី បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន៦ដងចាប់តាំងពីឆ្នាំ១៩៧៤, ធ្លាប់ឡើងដល់វគ្គ១៦ក្រុមចុងក្រោយបានម្តងគត់កាលពីឆ្នាំ២០០៦។ ក្រៅពី World Cup អូស្ត្រាលីធ្លាប់ឈ្នះពានរង្វាន់ Asian Cup ម្តងកាលពីឆ្នាំ២០១៥, ទទួលបានជើងឯករង (ចំណាត់ថ្នាក់លេខ២) ពានរង្វាន់ FIFA Confederation Cup ម្តងកាលពីឆ្នាំ១៩៩៧ និងចំណាត់ថ្នាក់លេខ៣ម្តងកាលពី២០០១

៥ប្រកួតចុងក្រោយរស់ក្រុមអូស្ត្រាលីធ្វើបានល្អ ដោយឈ្នះទាំង៥ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិអូស្ត្រាលីគឺ ឈ្នះក្រុមជម្រើសជាតិប៉េរូក្នុងបាល់ប៉េណាល់ទី ក្នុងផ្ទះ (ជំនួបជម្រុះ World Cup Play-offs), ឈ្នះណូវែលហ្សេឡង់ -០ ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) និងឈ្នះណូវែលហ្សេឡង់ ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) ។

ប្រវត្តិជួបគ្នា៤ប្រកួតសម្រាប់គូនេះ

16/06/18 France 2 – 1 Australia

12/10/13 France 60 Australia

11/11/01 Australia 1 – 1 France

01/06/01 Australia 1 – 0 France

ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖

ទស្សនៈWDW: បារាំង អូស្ត្រាលី

ទស្សនៈSV: បារាំង អូស្ត្រាលី

ទស្សនៈAsianB: បារាំងអាចឈ្នះ

ដាណឺម៉ាក ប៉ះ ទុយនេស៊ី

ដាណឺម៉ាក បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន៦ដងចាប់តាំងពីឆ្នាំ១៩៨៦, ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តងកាលពីឆ្នាំ១៩៩៨, ឡើងដល់វគ្គ១៦ក្រុមចុងក្រោយ៣ដង ប៉ុន្តែធ្លាប់គ្រងជើងឯកយូរ៉ូម្តងកាលពីឆ្នាំ១៩៩២ និងធ្លាប់គ្រងជើងឯកពានរង្វាន់ FIFA Confederation Cup ម្តងកាលពីឆ្នាំ១៩៩៥

៥ប្រកួតចុងក្រោយរស់ក្រុមដាណឺម៉ាកគឺ ឈ្នះប្រកួត និងចាញ់ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិដាណឺម៉ាកគឺ ឈ្នះអូទ្រីស ២ ក្នុងផ្ទះ (ជំនួប National League), ចាញ់ក្រូអាត ២ ក្រៅផ្ទះ (ជំនួប National League) និងឈ្នះក្រុមបារាំង ២ ក្នុងផ្ទះ (ជំនួប National League) ។

ទុយនេស៊ី បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន៦ដងចាប់តាំងពីឆ្នាំ១៩៧៨ ដោយបានត្រឹមតែវគ្គចែកពូលប៉ុណ្ណោះមិនដែលបានឆ្លងផុតទៅកាន់វគ្គ១៦ក្រុមចុងក្រោយនោះទេ។ ក្រៅពី World Cup ក្រុមនេះធ្លាប់គ្រងជើងឯកពានរង្វាន់ Africa Cup of Nation ម្តងកាលពីឆ្នាំ២០០៤ និងធ្លាប់ឈ្នះពាន African Nation Championship បានម្តងកាលពីឆ្នាំ២០១១

៥ប្រកួតចុងក្រោយរបស់ក្រុមទុយនេស៊ីគឺ ឈ្នះប្រកួត ស្មើ១ និងចាញ់១ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិទុយនេស៊ីគឺ ឈ្នះជប៉ុន ក្នុងផ្ទះ (ជំនួបពានរង្វាន់ Kirin Cup), ឈ្នះកូម៉ូរ៉ូស ១ ក្រៅផ្ទះ(ជំនួបមិត្តភាពអន្តរជាតិ) និងចាញ់ក្រុមប្រេស៊ីល ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) ។

ប្រវត្តិជួបគ្នាប្រកួតសម្រាប់គូនេះ

26/05/02 Denmark 2-1 Tunisia

ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖

ទស្សនៈWDW: ដាណឺម៉ាក ទុយនេស៊ី

ទស្សនៈSV: ដាណឺម៉ាក ទុយនេស៊ី

ទស្សនៈAsianB: ដាណឺម៉ាកអាចឈ្នះ ។

សូមបញ្ជាក់ថា ក្រុមបារាំងប៉ះក្រុមអូស្ត្រាលីនឹងលេងនៅវេលាម៉ោង២រំលងអធ្រាត្រម៉ោងនៅកម្ពុជា ខណៈដាណឺម៉ាកប៉ះទុយនេស៊ីនឹងលេងនៅវេលាម៉ោង៨យប់ថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០២២នេះ

ដោយ ៖ ភារៈ


ចែករំលែក៖