ភ្នំពេញ៖ នាថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយលោកស្រី ជ័យ វ៉ាន់ថា សមាជិកាបម្រុងគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ រួមមាន៖ អង្ករ១០០គីឡូក្រាម ទឹកបរិសុទ្ធ៥កេស ទឹកផ្លែឈើ៣កេស និងថវិកាចំនួន២លានរៀល ទៅប្រគល់ជូនដល់ក្រុមគ្រួសារសពលោក សាំង អុីម ជាសមាជិកអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក ដែលបានទទួលមរណភាពដោយរោគាពាធ នាពេលកន្លងទៅ ។
នាឱកាសនោះ លោកស្រី ជ័យ វ៉ាន់ថា បានពាំនាំនូវការសោកស្តាយ និងការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំពី លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមគ្រួសារសពលោក សាំង អុីម ព្រមទាំងសូមលេីកទឹកចិត្តឱ្យមេត្តាកាត់ចិត្ត កុំសោកសៅយូរពេកទុកពេលវេលាមើលថែកូនចៅ និងបន្តខិតខំប្រកបរបររកទទួលទាន ដើម្បីចិញ្ចឹមក្រុមគ្រួសារជាបន្តទៀត ៕
ដោយ : សហការី