ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ បើកប្រាក់គោលនយោបាយ ១លើកដំបូងជូនគ្រួសារយោធិនពលី ជូនយោធិនសោធននិវត្តន៍ និងពលី នៅបញ្ជាការដ្ឋានកងទ័ពជើងគោក

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា  ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការ គោលនយោបាយយោធិន ពលី មរណៈបង្កស្លាប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៍ បានដឹកនាំក្រុមការងារ អញ្ជើបើកប្រាក់ គោលនយោបាយ ១លើកដំបូងជូនគ្រួសារយោធិនសោធន៍និវត្ត និងពលី នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ចំនួន ១៤៧នាក់   

ថ្លែងក្នុងពិធី លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន  បានពន្យល់អំពីច្បាប់ និងគោលរបប នីតិវិធីក្នុងការបើកប្រាក់ ស្ដីពីរបបគោលនយោបាយចំពោះយោធិនសោធន៍និវត្តពលី មរណៈ និងយោធិនពិការ។

លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានលើកអំពីវីរៈភាព របស់យោធិនយើង ដែលកន្លងមក បានបម្រើក្នុងជួរកងទ័ព ដើម្បីជាតិមាតុភូមិ បង ប្អូនមួយចំនួនត្រូវបានពលី និងខ្មួយចំនួនទៀតត្រូវធ្លាក់ខ្លួនពិការ ហើយត្រូវទទួលបាន បើកប្រាក់គោលនយោបាយ នាពេលនេះ ជាការឆ្លើយតប និងដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ គ្រប់ថ្នាក់ ហើយបងប្អូន ត្រូវផ្ទេរជីវភាពបើកបន្ត នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា រហូតអស់មួយជីវិត។

លោក សង្ឃឹមថា បងប្អូនទាំងអស់ នៅពេលបានបើកប្រាក់គោលរបបបានហើយ សូមបងប្អូនយកទៅប្រើប្រាស់អោយមានប្រយោជន៍ និងបង្កើនជីវភាពគ្រួសារឱ្យមានភាពរីកច្រេីន ដើម្បីផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗដើម្បីបន្តវេនរួមគ្នាកសាង អភិវឌ្ឍន៍ប្រទេស។  

លោក បានសំណូមពរដល់ យោធិនពិការ និងគ្រួសារយោធិនពលី ទាំងអស់ សូមចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុនសែន នូវវិធានការ ៣ការពារ និង ៣កុំ ៕

ដោយ : សហការី


ចែករំលែក៖