ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការនយោបាយ AIPA ចេញសេចក្តីព្រាងលើកិច្ចសហប្រតិបត្តិការពហុភាគីនិយម និងការទូតសភាលើបញ្ហាដែនសមុទ្រ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងនាមជាប្រធានកិច្ចប្រជុំ លោក ហ៊ុន ម៉ានី នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការនយោបាយនៃមហាសន្និបាតអាយប៉ា ដែលកិច្ចប្រជុំនេះ មានការអញ្ជើញ​ចូលរួមពីសំណាក់គណៈប្រតិភូសមាជិកសភានៃបណ្តាប្រទេសសមាជិកអាយប៉ារួមមាន៖ ប្រទេសព្រុយ ណេ ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ វៀតណាម និងព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំគណៈកម្មាធិការនយោបាយ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បងដើម្បីពង្រឹងកិច្ច សន្ទនា AIPA-ASEAN និងភាពជាដៃគូក្នុងការដោះស្រាយបញ្ហាប្រឈមរួមគ្នា និងធ្វើសកម្មភាពរួមគ្ន ដើម្បីពង្រឹង មជ្ឈភាពអាស៊ានក្នុងការលើកកម្ពស់សន្តិភាព វិបុលភាព សណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែក លើច្បាប់អន្តរជាតិ និងពហុភាគីនិយមបើកចំហរ និងប្រកបដោយបរិយាប័ន្ន។

ក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ានី កិច្ចប្រជុំគណៈកម្មាធិការនយោបាយបានបញ្ចប់ទៅ ដោយ រលូន ក្នុងបរិយាកាស សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ដោយអង្គប្រជុំបានឯកភាពបញ្ចូលសេចក្តី ព្រាងចំនួន ០៥ សម្រាប់ដាក់ជូនមហាសន្និបាតអោយប៉ាលើកទី៤៣ អនុម័ត្តក្នុងកិច្ចប្រជុំពេញអង្គដែលនឹង ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សេចក្តីព្រាងសេចក្តីសម្រេចសំខាន់ៗចំនួន ០៥ ក្នុងនោះរួមមាន៖

១. សេចក្តីព្រាងសេចក្តីសម្រេចស្ដីពី «របាយការណ៍កិច្ចប្រជុំក្រុមសមាជិកសភា អាយប៉ា លើកទី ១៣» (Report of the 13th AIPA Caucus)។

២.សេចក្តីព្រាងព្រាងសេចក្តីសម្រេច “របាយការណ៍កិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាយប៉ា និង ប្រមុខដឹកនាំអាស៊ាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១» ( Report of the ASEAN-AIPA Leader’s Interface during the 40th and 41st ASEAN SUMMIT)។

៣. សេចក្តីព្រាងសេចក្តីសម្រេចស្ដីពី «ការលើកកម្ពស់សន្តិភាព វិបុលភាព និងពហុភាគីនិយម (Promoting Peace, Solidarity and Multilateralism through ASEAN Centrality)។

៤. សេចក្តីព្រាងសេចក្តីសម្រេចស្ដីពី «ការលើកកម្ពស់ការទូតសភាក្នុងបញ្ហាសន្តិសុខដែនសមុទ្រ និងការកសាងស្ថេរភាពតំបន់នៅអាស៊ីអាគ្នេយ៍» (Enhancing Parliamentary Diplomacy on Maritime Security to Forster Regional Stability in Southeast Asia)។

៥. សេចក្តីព្រាងសេចក្តីសម្រេចស្ដីពី «ការប្រើប្រាស់ការទូតសភាដើម្បីអនុវត្តចំណុចកុងសង់ស៊ីសទាំង ៥» (Parliamentary Diplomacy for the Implementation for Five-Point Consensus)៕

ដោយ៖សហការី


ចែករំលែក៖