ខេត្តពោធិ៍សាត់៖ កម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀងចំនួន ០៨នាក់សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល ដឹកនាំដោយលោកនាយប៉ុស្តិ៍បានចុះបង្ក្រាបល្បែងសុីសងខុសច្បាប់ (បៀ) នៅចំណុចផ្ទះរបស់ឈ្មោះ សំ អាត ភេទស្រី អាយុ៥៦ឆ្នាំ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកាម្សិលមិញនេះ ស្ថិតនៅភូមិក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការនគរបាលស្រុកកណ្ដៀង នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ៖ ចំពោះករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ១-ឈ្មោះ សំ អាត (ម្ចាស់ផ្ទះ) ។ ២-ឈ្មោះ សាន ហ៊ុំ ភេទស្រី អាយុ៣៩ឆ្នាំ ។ ៣-ឈ្មោះ ប៉ិ ត្រប់ ភេទស្រី អាយុ៣៨ឆ្នាំ ។ ៤-ឈ្មោះ ជា ចាន់ ភេទស្រី អាយុ២៧ឆ្នាំ ។ ៥-ឈ្មោះ ឈិត រុំ ភេទប្រុស អាយុ៣៥ឆ្នាំ ។ ៦-ឈ្មោះ ជា ចន្ធូ ភេទស្រី អាយុ២៣ឆ្នាំ ។ អ្នកប្រពឹត្តខាងលើរស់នៅភូមិឃុំកើតហេតុខាងលេី និងដកហូតវត្ថុតាងរួមមាន ៖ បៀចំនួន ៦២សន្លឹក, កម្រាលភួយចំនួន ០១, កម្រាលការុងចំនួន០១ និងកម្រាលកន្ទេលចំនួន០១ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វេីកិច្ចសន្យាអប់រំឲ្យវិលត្រឡប់ទៅមូលដ្ឋានវិញ រីឯវត្ថុតាងត្រូវបានសមត្ថកិច្ចកំទេចចោលនៅកន្លែងកេីតហេតុ ៕
ដោយ៖អារុណរះ