ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបង បានឃាត់ខ្លួនក្រុមមុខសញ្ញាឆក់ទ្រព្យសម្បត្តិតាមដងផ្លូវចំនួន០៦នាក់យ៉ាងសកម្មនាពេលកន្លងមកក្នុងក្រុងបាត់ដំបង យកមកសាកសួររហូតបញ្ចប់នីតិវិធី និងបង្ហាញមុខជាសាធារណៈ ដើម្បីត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ការឃាត់ខ្លួនក្រុមមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋខាងលេីនេះ បានធ្វេីឡេីងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្លូវហាយវេរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការនោះ ដឹកនាំដោយលោកវរសេនីយ៍ឯកឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាស សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស( ឆក់យកកាបូបនិងទូរស័ព្ទដៃ)ចំនួន០៤ ករណីនិងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន០៦ នាក់មកកាន់ស្នងការដ្ឋាន ក្នុងនោះដកហូតបានម៉ូតូ០២ គ្រឿងនិងទូរស័ព្ទដៃ០១គ្រឿងនោះគឺ៖
១-ឈ្មោះ ខៀវ យ៉ា ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ ដំបង ។
២-ឈ្មោះ ប៊ិន ស៊ីណា ហៅ ឈុយ ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំ នៅភូមិព្រែកឆ្តោរ ឃុំពាម ឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៣-ឈ្មោះ ឡុង លាវ ហៅ តក់ ភេ ទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯក ភ្នំ ខេត្តបាត់ ដំបង ។
៤-ឈ្មោះ សុខ វីរៈ ហៅ ប៉ាវភេទប្រុ ស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៥-ឈ្មោះ ធឿន ថន ភេទប្រុស អា យុ ២៥ ឆ្នាំ មានទីលំនៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ ដំបង។
៦-ឈ្មោះ ភឿន ផល្លី ហៅ ប៊ឹម ភេទប្រុ ស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិ តាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ឆ្លងតាមចម្លេីយសារភាពរបស់ជនសង្ស័យ ឈ្មោះ ខៀវ យ៉ា និងឈ្មោះ ប៊ិន ស៊ីណា ហៅ ឈុយ បានឆ្លេីយសារភាពថាកាលពីថ្ងៃទី១៧ ខែ វិច្ឆិ កា ឆ្នាំ ២០ ២២ វេលាម៉ោង ១៣និង ៤០ នាទី នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំ បង ខេត្តបាត់ដំបងខ្លួនបានធ្វេីសកម្មភាពជិះម៉ូតូ០១ គ្រឿ ងម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០ ២០ ទៅឆក់យកកាបូបដែលជារបស់ជនរងគ្រោះ ឈ្មោះ ថ្លាង ស៊ីណាន ភេទស្រី អាយុ៣៣ឆ្នាំដែ លនៅ ក្នុង កាបូបនោះមាន៖
- ទូរស័ព្ទដៃ ០១ គ្រឿងម៉ាកIphone 7 Plus ពណ៌ផ្កាឈូក
- សោរតេឡេម៉ូតូPCX ០១ គ្រឿង ។
ដោយឡែកជនសង្ស័យ ឈ្មោះ ឡុង លាវ ហៅ តក់បានឆ្លេីយសារភាពថាកា លពីថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០២២វេលា ម៉ោងប្រមាណ ០៧និង៣០ នាទី នៅចំណុចមុខផ្សារព្រែកតាច្រែង ស្ថិតនៅក្នុងភូមិព្រែកតាច្រែង ឃុំព្រែ កនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបងខ្លួនបានធ្វេីសកម្មភាពជិះម៉ូតូ ០១ គ្រឿង ម៉ាកហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខ ទៅ ឆក់យកទូរស័ព្ទដៃ ម៉ាក OPPO ពណ៌ខ្មៅរបស់ជនរងគ្រោះ០១នាក់ មិន ស្គាល់ឈ្មោះនិងទីលំនៅភេទ ស្រី អាយុ ប្រហែល ៥០ ឆ្នាំហេីយជិះគេចខ្លួនបាត់ ។
ចំណែកជនសង្ស័យ ឈ្មោះ សុខ វីរៈ ហៅ ប៉ាវ ឈ្មោះ ធឿន ថន ឈ្មោះ ភឿន ផល្លី ហៅ ប៊ឹម បានឆ្លេីយថា កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២២ វេលាម៉ោង ប្រហែល ០១និង២០ នាទីរំលងអាធ្រាត្រ ឈ្មោះ ធឿន ថន បានជិះម៉ូតូ ០១ គ្រឿង ម៉ាក HON DA CB 400 CC ដែលជារបស់ឈ្មោះភឿនផល្លីហៅប៊ឹម ឌុប ឈ្មោះ សុខ វីរៈ ហៅ ប៉ាវ ធ្វេីសកម្ម ភាពឆក់យកកាបូប របស់ជនរងគ្រោះ ឈ្មោះ ខារ៉ូឡាន ( CAROLANN ) ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិកាណាដា មុខរបរ ជាគ្រូបង្រៀនភាសាបរទេសនៅសាលាអន្តរជាតិឌូវី ដែលបច្ចុប្បន្នស្នាក់ នៅផ្ទះជួល ភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលនៅក្នុងកាបូបនោះមាន៖
- ទូរស័ព្ទដៃ ម៉ាក SAMSUNG GALAXY A22 ពណ៌ ផ្ទៃមេឃ ០១ គ្រឿង
- កាតធនាគារ ABA ០១ សន្លឹក
- ប្រាក់រៀលចំនួន ៨០,០០០ រៀល ( ប្រាំបីម៉ឺនរៀល )
-*វត្ថុតាងដកហូតរួមមាន៖
- ម៉ូតូ ០១ គ្រឿង ម៉ាក HONDA CLICK ពណ៌ ស ក្រហម ស៊េរីឆ្នាំ ២០២១ ពាក់ស្លាកលេខ បាត់ដំបង 1AM-7778
-ម៉ូតូ ០១គ្រឿង ម៉ាក HONDA CB 400 CC ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HV-7702
-ទូរស័ព្ទដៃ ម៉ាក Iphone7Plus០១គ្រឿង
ចំណែកម៉ូតូ០១គ្រឿងម៉ាកHON DA CLICKខាងលេីគឺកាលពីថ្ងៃទី១៣ ខែ វិច្ឆិកាឆ្នាំ២០២២វេលាម៉ោងប្រ មាណ១៩និង៤០នាទីនៅចំណុចភូមិបឹងរាំងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំ បង ខេត្តបាត់ដំបងជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វេីសកម្មភាព ជិះម៉ូតូ០២នាក់ទៅឆក់យកទូរស័ព្ទ ដៃម៉ាកVIVOពណ៌ខៀវ ដែលជារបស់ជនរងគ្រោះឈ្មោះ រេនសារឿង ភេទស្រី អាយុ ៤៤ ឆ្នាំ មានទីលំនៅភូមិកេីតហេតុខាងលេី ហេីយក៏ព្យាយាមជិះរត់គេចខ្លួន ។
ក្រោយពីកេីតជនរងគ្រោះបានស្រែ ក ឱ្យអ្នកនៅជិតនោះជួយក៏មានអ្នកជិះ ម៉ូតូដេញតាម រហូតដល់ចំណុចផ្លូវបំបែកហាយវេ ក៏ជនសង្ស័យខាងលេីជួបគ្រោះថ្នាក់ចរាចរណ៍ ហេីយព្យាយាមរត់គេចខ្លួនចោលម៉ូតូ ទេីបសមត្ថកិច្ចយកមករក្សាទុកនៅស្នងការដ្ឋាននិងកំពុងធ្វេីការស្រាវជ្រាវរកជនសង្ស័យខាងលេីមកចាត់ការបន្តតាមនីតិវិធី ។
បច្ចុប្បន្នការិយាល័យជំនាញ បានបង្ហាញមុខជនសង្ស័យទាំងអស់នេះ ជាសាធារណៈ និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់ នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ៕
ដោយ៖សហការី