ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យដែលមជ្ឈមណ្ឌល សាព័ត៌មាន “នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានៈជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំនួន៤រូប។
សូមជម្រាបជូន ជំនួយការរបស់សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានតម្លើងឋានៈនោះរួមមាន៖
-ទី១៖ លោក ឃ្លាំង ហួត មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
-ទី២៖ លោក នុត ពុធដារ៉ា មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
-ទី៣៖ លោក ក្រូច ផាន មានឋានៈស្មើរដ្ឋលេខាធិការ
-ទី៤៖ លោកស្រី កែវ ច័ន្ទស៊ុនណារី មានឋានៈស្មើរដ្ឋលេខាធិការ។
-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖
ដោយ : សហការី