ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យ៥នាក់ ករណីលួចមានស្ថានទម្ងន់ទោស(វាយប្លន់យកម៉ូតូ)

ចែករំលែក៖

ភ្នំពេញ៖ តាមការស្រាវជ្រាវរបស់នគរបាលខណ្ឌចំការមនបានធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួន៥នាក់ក្នុងករណីលួចមានស្ថានទម្ងន់ទោស(វាយប្លន់យកម៉ូតូ)កាលពីវេលាម៉ោង០១និ៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែវិច្ឆិកា២០២២ នៅចំណុចមុខផ្ទះលេខ៣៦ ផ្លូវ៤៣០ ក្រុម១៥ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 បើតាមលោកវរសេនីយ៍ទោ ផន អូន អធិការរងនគរបាលខណ្ឌចំការមនបានឱ្យដឹងថា ជនសង្ស័យបង្រាបបានរួមមាន ៖

១. ឈ្មោះ សួស ពិសី   ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១៦៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ ចុងភៅ ។

២.ឈ្មោះ ម៉ៅ រិទ្ធី ហៅហេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុក្គលិកណេត។

៣.ឈ្មោះ ឯម សាន ហៅ យីវ ភេទប្រុស ជនជាតិខ្មែរ អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ១៣សេ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រើសអេតចាយ។

៤. ឈ្មោះ វង់ វ៉ាន់ថន ហៅ វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២៤៥ ផ្លូវមុន្នីរ៉េត ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរគ្មាន (ឃាត់ខ្លួនថ្ងៃទី២៣.១១.២០២២)។

៥.ឈ្មោះ ផន ចន្ទ្រា ហៅ បូស ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរគ្មាន។(ឃាត់ខ្លួនថ្ងៃ២៣.១១.២០២២)។

.ជនរងគ្រោះឈ្មោះ ម៉េង សុខហេង ភេទ ប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា  សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ ។

សម្ភារបាត់បង់: ម៉ូតូ០១គ្រឿងម៉ាក និច ពណ៌ទឹកមាស ស៊េរី ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HE2539 ។

ហេតុការណ៍: នៅវេលាម៉ោង ០១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១.១១.២០២២ ជនរងគ្រោះឈ្មោះ ម៉េង សុខហេង ជិះម៉ូតូឌុបមិត្តភក្តិ០២នាក់ទៀត រួមនិងមិត្តភក្កិចំនួន០៨នាក់ទៀត ជិះម៉ូតូចំនួន០៥គ្រឿងជិះម៉ូតូចេញពីម្តុំផ្សារប៉េសេ គោលបំណងត្រឡប់ទៅផ្ទះនៅម្តុំស្ទឹងមានជ័យ ពេលនាំគ្នាជិះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យឈ្មោះ សួស ពិសី ជិះម៉ូតូម៉ាកធូដេ ០១គ្រឿងឌុបឈ្មោះម៉ៅ រិទ្ធី មកកាក់ពីមុខជនរងគ្រោះ រួចចុះមកវាយលើជនរងគ្រោះ ហើយបក្ខពួកជនសង្ស័យចំនួន០៧នាក់ទៀតជិះម៉ូតូ០២គ្រឿង ម៉ាក សេ១២៥ និងម៉ាក ស្កូពី ចុះមកព្រួតគ្នាវាយទៅលើជនរងគ្រោះ និងមិត្តភក្កិ ពេលនោះជនរងគ្រោះបានផ្ដួលម៉ូតូរួចនាំគ្នារត់គេចខ្លួន។ ពេលនោះជនសង្ស័យបានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់។បន្ទាប់មកជនសង្ស័យឈ្មោះ ម៉ៅ រិទ្ធី ហៅ ហេងបានយកម៉ូតូជនរងគ្រោះម៉ាកខាងលើ ទៅលក់ឱ្យឈ្មោះ ផន ចន្ទ្រា ហៅបូស បាន ២៣០ដុល្លារ រួចគេចខ្លួនបាត់។

លុះមកដល់ថ្ងៃទី២២.១១.២០២២ វេលាម៉ោង១៧និង០០នាទីសមត្ថកិច្ចយើង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ សួស ពិសី នៅចំណុចស្ថាននីយ៍កាល់តិច ផ្លូវ២៧១ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

.លុះមកដល់ម៉ោង ១៨និង៤០នាទីសមត្ថកិច្ចយើងស្រាវជ្រាវឃាត់ខ្លួនបានឈ្មោះ ម៉ៅ រិទ្ធី បានម្នាក់ទៀត នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

.លុះដល់ម៉ោង ១៩និង៥០នាទីសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឯម សាន ជាអ្នកផ្សំគំនិតយកម៉ូតូជនគ្រោះទៅលក់ ឃាត់ខ្លួននៅចំណុចមុខផ្ទះសំណាក់ សប្បាយ ផ្លូវសឡា ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

.រហូតមកដល់ថ្ងៃទី២៣.១១.២០២២ ម៉ោង ១១និង១០នាទី សមត្ថកិច្ចយើងបានស្រាវជ្រាវនិងឃាត់ខ្លួន ឈ្មោះ វង់ វ៉ាន់ថន ហៅ វ៉ាន់ ជាអ្នកផ្សំគំនិតយកម៉ូតូ ជនរងគ្រោះ ទៅលក់ឱ្យឈ្មោះ ផន ចន្ទ្រា ឃាត់នៅចំណុចមុខផ្ទះលេខ២៤៥ ផ្លូវមុន្នីរ៉េត ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ និងមកដល់ម៉ោង១២និង២០នាទីថ្ងៃដដែល សមត្ថកិច្ចយើង ឃាត់ខ្លួន បានជនសង្ស័យឈ្មោះ ផន ចន្ទ្រា ហៅ បូស ជាអ្នកទទួលទិញម៉ូតូជនរងគ្រោះ ឃាត់នៅមុខសាលាសុវណ្ណភូមិ ផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើនាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅ តាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖