បាល់ទាត់មានវិធីដែលមិននឹកស្មានដល់ក្នុងការដឹងពីលទ្ធផល ហើយកីឡាករជប៉ុន២នាក់ដែលលេងបាល់ទាត់ក្លិបរបស់ពួកគេនៅប្រទេសអាឡឺម៉ង់បានរកគ្រាប់បាល់ដែលបានផ្តួលក្រុមអឺរ៉ុបឥន្ទ្រីដែកអាល្លឺម៉ង់ ២-១នៅ World Cup ឆ្នាំ២០២២នេះ។ បន្ទាប់ពីជ័យជម្នះដ៏សំខាន់របស់អារ៉ាប៊ីសាអ៊ូឌីតលើអាហ្សង់ទីនកាលពីថ្ងៃអង្គារ នេះគឺជាការភ្ញាក់ផ្អើលដ៏ធំមួយទៀតនៅក្នុងប្រទេសកាតា។
វាបានធ្វើឱ្យកីឡាកររបស់អាឡឺម៉ង់រអិលចេញពីកីឡដ្ឋានអន្តរជាតិ Khalifa យ៉ាងស្ងៀមស្ងាត់ក្រោយបរាជ័យ ហើយក្រុមជប៉ុនបានអបអរនៅចំពោះមុខការតាមដានយ៉ាងសប្បាយរីករាយរបស់ពួកគេ។ កីឡាករ Takuma Asano ដែលជាអ្នកស៊ុតបញ្ចូលទីគ្រាប់ទី២ដែលជាគ្រាប់ជ័យជម្នះបាននិយាយថា “វាគឺជាសុបិនក្លាយជាការពិត ។ យើងដឹងថាយើងអាចធ្វើបាន យើងមានក្តីសុបិនបែបនេះ។ យើងបានមើលការប្រកួតអារ៉ាប៊ីសាអ៊ូឌីត ហើយបានគិតថាយើងអាចធ្វើវាបាន បន្ទាប់មកយើងទើបតែធ្វើវានៅថ្ងៃនេះ”។
ប្រធានក្រុម និងជាអតីតខ្សែការពារ Maya Yoshida របស់ក្រុមSouthampton បាននិយាយថា “ការឈ្នះដ៏ធំ ប៉ុន្តែវានៅតែលំបាកក្នុងការឆ្លងកាត់ វាពិតជាអស្ចារ្យណាស់ ទោះបីជាយើងត្រូវតែបន្ទាបខ្លួន និងប្រុងប្រយ័ត្នបំផុត។ យើងធ្វើបទបង្ហាញក្រុមអាស៊ី និងអ្នកគាំទ្រជាច្រើនមកពីអាស៊ីដែលគាំទ្រយើងនៅថ្ងៃនេះ។ នេះគឺជាភាពស្រស់ស្អាតនៃបាល់ទាត់”។
កីឡារអាល្លឺម៉ង់បានរកបាន១គ្រាប់នាំមុខមុនដោយបាល់ប៉េណាល់ទីស៊ុតដោយកីឡាករ Ilkay Gundogan នៅនាទីទី៣៣ ប៉ុន្តែចូលដល់តង់ទី២ជប៉ុនបានផ្លាស់ប្តូរដ៏អស្ចារ្យ។ កីឡាករជប៉ុនចំនួន៥នាក់ដែលលេងក្នុងជម្រើសដំបូងក្នុងប្រទេសអាឡឺម៉ង់ដូចជាកីឡាករ Ritsu Doan របស់ក្រុម Freiburg និងកីឡាករ Asano របស់ក្រុម Bochum ដែលអ្នកទាំង២បានចេញពីកៅអីបម្រុងដើម្បីរកគ្រាប់បាល់បានម្នាក់១គ្រាប់នៅនាទីទី៧៥ និងនាទីទី៨៣។
ប្រហែលជាមានការផ្លាស់ប្តូរដ៏ឆ្គងមួយប្រសិនបើប្រទេសជប៉ុនឈានទៅវគ្គ១៦ក្រុមចុងក្រោយ ហើយបញ្ជូនម្ចាស់ជើងឯក៤សម័យអាល្លឺម៉ង់មកផ្ទះវិញនៅឧបសគ្គទីមួយសម្រាប់ការប្រកួត World Cup លើកទីពីរជាប់ៗគ្នា។ការធ្លាក់ចេញពីវគ្គចែកពូលនៅ World Cup កាលពីឆ្នាំ២០១៨។
ដោយឡែកក្រុមក្នុងពូល E នេះដែរ ជម្រើសជាតិអេស្ប៉ាញបានបំបាក់កូស្តារីកាមិនគួរឲ្យជឿក្នុងលទ្ធផល៧ទល់០។កីឡាករ Ferran Torres បានស៊ុតបញ្ចូលទី២គ្រាប់ក្នុងអ្វីដែលជាការដើរតាមដូចកាលពីទទួលជើងឯកឆ្នាំ២០១០។ ប៉ុន្តែការជ្រើសរើសគ្រាប់បាល់ទាំង៧គ្រាប់របស់អេស្ប៉ាញគឺជាការស៊ុតបាល់បញ្ចូលទីដ៏ល្អឥតខ្ចោះរបស់ Gavi ជាកីឡាករវ័យជំទង់របស់ Barcelona ហើយក្លាយជាអ្នកស៊ុតបញ្ចូលទីនៅ World Cup ក្មេងបំផុតចាប់តាំងពី Pele ។
នេះគឺជាការប្រកួតដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយក្រុមគូប្រជែងក្នុងពូល E របស់អេស្ប៉ាញជាគូប្រជែងអាឡឺម៉ង់ គឺបានបរាជ័យក្រោមថ្វីជើងជប៉ុន។
គ្រាប់បាល់ទី១របស់អេស្ប៉ាញរកបានដោយ Dani Olmo, ទី២រកបានដោយ Marco Asensio, ទី៣រកបានដោយ Ferran Torres (បាល់ប៉េណាល់ទី), ទី៤រកបានដោយ Ferran Torres ដដែល, ទី៥រកបានដោយGavi, ទី៦រកបានដោយ Carlos Soler និងគ្រាប់ចុងក្រោយរកបានដោយកីឡាករបម្រុង Alvaro Morata ។
លទ្ធផលនេះបានធ្វើឲ្យអេស្ប៉ាញឡើងឈរលេខ១ក្នុងពូល E មាន៣ពិន្ទុ ខណៈក្រុមលេខ២ជប៉ុនមាន៣ពិន្ទុដូចគ្នា រីឯអាល្លឺម៉ង់ និងកូស្តារីកាឈររៀងគ្នាលេខ៣និងលេខ៤ ក្រោយពីបរាជ័យក្នុងការប្រកួតជម្រុះតាមពូលលើកដំបូងនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)