ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយបុករបាំងថ្មបាក់អស់បីកង់ នៅជាប់ស្ពានអាកាសផ្លូវល្បឿនលឿនចោមចៅរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងសង្ស័យអ្នកបើកបរស្រវឹង បណ្ដាលឲ្យជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវបាក់អស់ចំនួនបីកង់ ឯរថយន្តខ្ទេចផ្នែកខាងមុខទៅលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤  ជាប់និងស្ពានអាកាសផ្លូវល្បឿនលឿន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តហុីយ៉ាន់ដាយពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AZ-3606 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត លុះមិនដល់ចំណុចកើតហេតុខាងលើសង្ស័យអ្នកបើកបរស្រវឹងបណ្ដាលឲ្យរេចង្កូតទៅបុករបាំងថ្មដាក់បាំងចែកផ្លូវ ជាប់ស្ពានអាកាសផ្លូវល្បឿនលឿនពេញទំហឹង បណ្តាលឲ្យបាក់និងខ្ទាតចេញពីជួរអស់បីកង់។ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលេខរួច។

ក្រោយកើតហេតុម្ចាស់រថយន្តបានចេញពីកន្លែងកើតហេតុបាត់បន្សល់ទុករថយន្តត្រូវបានកម្លាំងសមត្ថកិច្ចចុះមកធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕

IMG_2158 IMG_2157 IMG_2160

ដោយ៖សុខាសែនជ័យ


ចែករំលែក៖