ខ្សែប្រយុទ្ធ Neymar ហាក់ស្រក់ទឹកភ្នែកនៅកៅអីបម្រុងនៅចុងបញ្ចប់នៃការប្រកួតបើកឆាក World Cup របស់ប្រេស៊ីលលើក្រុមស៊ែប៊ី បន្ទាប់ពីត្រូវបានប្តូរចេញដោយរបួសកជើង។ វេជ្ជបណ្ឌិតក្រុមប្រេស៊ីលបានបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះបានរងរបួស ហើយបានត្រូវពិនិត្យឡើងវិញកាលពីថ្ងៃសុក្រ។
លោក Tite គ្រូបង្វឹកសញ្ជាតិប្រេស៊ីលបានទទូចថា «យើងមានទំនុកចិត្តថា Neymar នឹងបន្តលេងនៅ World Cup»។ កីឡាករវ័យ៣០ឆ្នាំរូបនេះត្រូវបានជំនួសនៅនាទីទី៨០នៃជ័យជម្នះ ២-០ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរពីសំណាក់កីឡាករ Nikola Milenkovic របស់ស៊ែប៊ី។ គាត់អង្គុយបិទមុខពេលកំពុងទទួលការព្យាបាល ហើយរូបភាពបង្ហាញថា កជើងខាងស្តាំរបស់គាត់ហើមខ្លាំង។
នៅពេលត្រូវបានសួរថាហេតុអ្វីបានជា Neymar មិនត្រូវបានគេដកចេញពីមុនមក? លោក Tite បានបន្ថែមថា “ខ្ញុំមិនបានឃើញ Neymar រងរបួសនោះទេ សមត្ថភាពដែលគាត់ត្រូវយកឈ្នះវាបានបោកបញ្ឆោតខ្ញុំ”។
វេជ្ជបណ្ឌិត Rodrigo Lasmar បាននិយាយថា “ថ្ងៃសុក្រនេះយើងនឹងមានការវាយតម្លៃថ្មីមួយ។ ឥឡូវនេះយើងត្រូវរង់ចាំ យើងមិនអាចធ្វើការអត្ថាធិប្បាយមុនពេលកំណត់បានទេ”។
ខ្សែប្រយុទ្ធក្រុម Paris St-Germain រូបនេះបានជួបបញ្ហារបួសជើងស្តាំជាច្រើនឆ្នាំកន្លងមកនេះ។ គាត់បានខកខានការប្រកួត Copa America ឆ្នាំ២០១៩ បន្ទាប់ពីទទួលរងការរហែកសរសៃនៅកជើងខាងស្តាំ ហើយត្រូវអវត្តមានជាច្រើនសប្តាហ៍ក្នុងឆ្នាំ២០២១ ជាមួយនឹងរបួសស្រដៀងគ្នា។
អាជ្ញាកណ្តាលបានពិន័យលើកីឡាករដែលប៉ះ Neymar ឲ្យដួលរហូតដល់៩ដងក្នុងអំឡុងពេលប្រកួតជាមួយស៊ែប៊ី ដោយបានស៊ុតហ្វ្រីឃីក៤ដងច្រើនជាងកីឡាករដទៃទៀតនៅ World Cup ឆ្នាំនេះមកទល់ពេលនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)