ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ចេញ​ដីកាឃុំខ្លួន​បុគ្គលិក​ធនាគារ​មហានគរ​ពី​បទ​រំលោភ​លើ​ទំ​នុ​ក​ចិត្ត និង​ចេញ​សែក​ស្អុយ​លើ​ទឹកប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ

ចែករំលែក៖

ខេត្តកណ្តាល៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​ស្នងការ​ដ្ឋាននគរបាល​ខេត្តកណ្តាល​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះថា៖​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល លោក ថោ​ង ផល្លា​រង្សី កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ វិច្ឆិកាម្សិលមិញនេះ​ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បុគ្គលិក​ធនាគារ​មហានគរ​ពី​បទ​រំលោភ​លើ​ទំ​នុ​កចិត្ត និង​ចេញ​សែក​ស្អុយ​លើ​ទឹកប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​» តាម​មាត្រា​២៣១​នៃ​ច្បាប់​ស្តី​ពី​ឧ​បករ​ណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូរ​ទាត់​សង​ប្រាក់ ដែល​ប្រព្រឹត្ត​នៅ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២២ ។

បេី​តាមការបញ្ជាក់ពី​លោក​ឧត្តម​សេនី​យ៍ត្រី ឡាក់ ម៉េ​ង​ធី ស្នងការ​រង​នគរបាល​ខេត្តកណ្តាល​ បានបញ្ជាក់ថា ជន​ត្រូវ​ចោទ​ឈ្មោះ នី ដា​ណេ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ធនាគារ​មហា​នគរ មាន​ទីលំនៅ​ភូ​មិច​ន្ល​ក់ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។​

ចំណែក​ជន​រង​គ្រោះ​ចំនួន​០២​នាក់ ទី​១​ឈ្មោះ ជា វិ​យូ​លី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ​ឡាន មាន​ទីលំនៅ​ផ្ទះ​លេខ​១៨៤ ផ្លូវ​១៨៤ ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ទី​២-​ឈ្មោះ ដា​រិ​ទ្ធិ សេង​ហួរ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។​ 

សូមជម្រាបជូនថា​ ការ​ឃាត់ខ្លួន​ជនត្រូវចោទខាងលេីនេះ​ បានធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកាថ្មីៗនេះ នៅ​ចំណុច​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ផល​ប៉ះពាល់ និង​ការ​ខូចខាត ទឹកប្រាក់​ចំនួន ៣៥០,០០០​ដុល្លារ (​សាមសិប​ប្រាំ​ម៉ឺន​ដុល្លារ​)​។

លោកស្នងការ​រង​ បានបញ្ជាក់បន្ថែមថា​ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល សហការ​ជាមួយ​កម្លាំង​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ បាន​ចុះ​អនុវត្ត ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន លេខ​០៥១ ដក​ប​ច​ខ​/២២ ចុះ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ ចេញ​ដោយ​លោក លាវ ស្រេង ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដកណ្ដាល និង​បាន​ធ្វើការ​ឃាត់ខ្លួន បុគ្គលិក​ធនាគារ​មហានគរ រំលោភ​លើ​ទំ​នុ​ក​ចិត្ត ទឹកប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ៕

ដោយ​៖សហការី​


ចែករំលែក៖