ព័ត៌មានទាន់ហេតុការណ៍៖

លោក ដាំ សិទ្ធិ អតីតអ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ​ នៃអតីតគណបក្សសង្រ្គោះជាតិសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

 

ភ្នំពេញ៖ លោក ដាំ សិទ្ធិ អតីតអ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ​ នៃអតីតគណបក្សសង្រ្គោះជាតិ បានដាក់លិខិតគោរពស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។ លោកដាំសិទ្ធអតីតចាងហ្វាងកាសែតមនសិការខ្មែរបានចាកចេញទៅនៅសហរដ្ឋអាមេរិក។

លោក ដាំ សិទ្ធិ បានបញ្ជាក់ជូនសម្តេចតេជោ​ ហ៊ុន​ សែន​ យ៉ាងដូច្នេះថា “ដោយខ្ញុំបាទ ដាំ សិទ្ធិ បានមើលឃើញគោលនយោបាយដ៏ល្អត្រឹមត្រូវ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខ្ញុំបាទ សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដោយស្ម័គ្រស្មោះគ្មានការគំរាមកំហែង និងបង្ខិតបង្ខំ”។

គួរបញ្ជាក់ថា ថ្មីៗលោកបណ្ឌិត យ៉ង សាំងកុមារ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននិងលោក ឡឹក សុធារ  ក៏បានស្នើ សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជារួចហើយដែរ។ ជាមួយនឹងការស្នើសុំនេះ លោក យ៉ង សាំង កុមារ ក៏បានធ្វើលិខិតគោរពជូន សម្តេចតេជោដាច់ដោយឡែកមួយទៀត ស្នើសុំចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ៕

ដោយ៖ សូរិយា


ចែករំលែក៖