ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់លើសសម្ពាធឈាមបណ្តាលឱ្យគាំងបេះដូងដេកស្លាប់ក្នុងបន្ទប់ជួលនៅស្រុករតនមណ្ឌល

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតត្រង់ចំណុចក្រុមហ៊ុនហ្វីនិកអ៊ិនដាស្ទ្រៀល ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីជនជាតិចិន ០១នាក់ បានដេកស្លាប់បាត់បងជីវិត។  សាកសពឈ្មោះ វ៉ង យៀកផឹង (WANG YUEPENG) ភេទប្រុស អាយុ ៣៩ឆ្នាំ ជាជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅក្រុមហ៊ុនខាងលើ ។

តាមការបំភ្លឺរបស់ឈ្មោះ តាំង សៀវម៉ី ភេទស្រី អាយុ ២២ឆ្នាំ បញ្ជាក់ថានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៨និង២០នាទី ឈ្មោះ ភូ អ៊ីន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ប្រធានផ្នែកធនធាន មនុស្ស បានហៅខ្លួន និងឈ្មោះ តៃ ចិន ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិចិន ទៅបន្ទប់លេខ S316 ជាន់ទី២ ជាបន្ទប់ស្នាក់របស់ជនរងគ្រោះឈ្មោះ វ៉ង យៀកផឹង បានហៅជនរងគ្រោះជាច្រើនដងតែមិនលឺឆ្លើយក៏យកសោរចាក់មើលទើបដឹងថាឈ្មោះ វ៉ង យៀកផឹងស្លាប់ទៅហើយ ។

តាមការចុះត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសពជនរងគ្រោះខាងលើសមត្ថកិច្ចជំនាញសហការជាមួយលោកគ្រូពេទ្យជំនាញអាចសន្និដ្ឋានបានថា ជនជាតិចិនឈ្មោះ វ៉ង យៀកផឹង WANG YUEPENG ភេទប្រុសរូបនេះ ស្លាប់ដោយសារគាំងបេះដូង (ជម្ងឺលើសឈាម និងជម្ងឺបេះដូងរ៉ាំរ៉ៃ) ។

បច្ចុប្បន្នសាកសពជនរងគ្រោះបានដឹកយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ រង់ចាំចំណាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖ សូរិយា


ចែករំលែក៖