ព័ត៌មានទាន់ហេតុការណ៍៖

WHO បានប្តូរឈ្មោះជាផ្លូវការជំងឺអុតស្វាយ ដើម្បីជៀសវាងការយល់ច្រឡំ

ចែករំលែក៖

ការផ្លាស់ប្តូរឈ្មោះរបស់ WHO គឺឆ្លើយតបទៅនឹងសម្ពាធកាន់តែខ្លាំងឡើងពីមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក Biden ។ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា បានចាប់ផ្តើមប្រើប្រាស់ពាក្យថ្មី “mpox” ជាពាក្យមានន័យដូចទៅនឹង “monkeypox” ដើម្បីជៀសវាងការមាក់ងាយ និងការយល់ច្រឡំទាក់ទងនឹងឈ្មោះចាស់។
ឈ្មោះថ្មីនេះនឹងក្លាយជាការពេញនិយមជាបណ្តើរៗ មុននឹងលុបឈ្មោះ«ស្វា»ទាំងស្រុងក្នុងរយៈពេលមួយឆ្នាំ។ សេចក្តីថ្លែងការណ៍របស់ WHO បាននិយាយថា “WHO នឹងប្រើពាក្យ mpox ក្នុងទំនាក់ទំនងរបស់ខ្លួន ហើយលើកទឹកចិត្តឱ្យមនុស្សធ្វើតាមការណែនាំនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃឈ្មោះជំងឺបច្ចុប្បន្ន”។
យោងតាម Reuters អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យមនុស្សគ្រប់គ្នាធ្វើការផ្លាស់ប្តូរបន្ទាប់ពីមានការត្អូញត្អែរថាឈ្មោះបច្ចុប្បន្នគឺជាការរើសអើង។ ចាប់តាំងពីដើមឆ្នាំនេះមក ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបានចាប់ផ្តើមដំណើរការពិគ្រោះយោបល់ជាសាធារណៈដើម្បីស្វែងរកឈ្មោះថ្មីសម្រាប់ជំងឺអុតស្វា ហើយបានទទួលសំណើជាង ២00 ។
WHO បាននិយាយថា អ្នកជំនាញសកលបានសម្រេចចិត្តជ្រើសរើស “mpox” បន្ទាប់ពីពិចារណាពីភាពពាក់ព័ន្ធផ្នែកវិទ្យាសាស្ត្រ ។ ជាប្រពៃណី អង្គការសុខភាពពិភពលោកមានភារកិច្ចផ្តល់ឈ្មោះថ្មីដល់ជំងឺដែលមានស្រាប់ យោងទៅតាមចំណាត់ថ្នាក់អន្តរជាតិនៃជំងឺ។

ជាគោលការណ៍ អង្គការព្យាយាមជៀសវាងការភ្ជាប់ជំងឺ ឬមេរោគណាមួយជាមួយប្រទេស តំបន់ សត្វ ឬក្រុមជនជាតិ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Politico

រូប​ថត​ :​ WHO


ចែករំលែក៖