ព័ត៌មានទាន់ហេតុការណ៍៖

ពិធីជួបជុំរវាង សម្តេចតេជោ ហ៊ុនសែន ជាមួយអ្នកសារព័ត៌មានលើកទី៥ នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ

ចែករំលែក៖

ភ្នំពេញ ៖ ពិធីជួបជុំរវាង សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥  នឹងប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ។  នេះបើយោងតាម សេចក្តីជូនដំណឹង របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២

ស្ដីពីការចុះឈ្មោះចូលរួមពិធីជួបជុំរវាងសម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ ស្ដីពី រាជរដ្ឋាភិបាលឯកភាពឱ្យក្រសួងព័ត៌មានរៀបចំពិធីជួបជុំរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន ដោយផ្ទាល់លើកទី៥។ 

យោងលិខិតលេខ ៨៦១សជណ.ពប ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្តី ឆ្នាំ២០២៣ នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។ ក្រសួងព័ត៌មានសូមជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ អង្គភាពប្រព័ន្ធផ្សព្វផ្សាយដែលបានចុះបញ្ជីទាំងអស់ មានបំណងចូលរួមពិធីខាងលើ សូមចាត់តាំង តំណាង ១ រូប ដើម្បីទំនាក់ទំនងជាមួយមន្ត្រីទទួលបន្ទុកតាមផ្នែក អំពីការចុះឈ្មោះចូលរួមពិធីខាងលើ ដែលមានបញ្ជាក់ពីឈ្មោះ និងទំនាក់ទំនងទូរស័ព្ទ តាមសេចក្តីជូនដំណឹង របស់ក្រសួងព័ត៌មាន ៕

ដោយ : សិលា


ចែករំលែក៖