ព័ត៌មានទាន់ហេតុការណ៍៖

អ្នកលេង facebook ថា, ហាងពេជ្រយីហោ «ព្រីនស៍ដាយមិន» ផ្លូវកម្ពុជាក្រោម រកស៊ីបោកប្រាស់អតិថិជន

ចែករំលែក៖

ភ្នំពេញ៖​ ហាងពេជ្រដ៏ធំយីហោ​ «ព្រីនស៍ ដាយមិន» ដែលមានទីតាំងស្ថិតនៅផ្លូវកម្ពុជាក្រោម ខណ្ឌ​ ៧មករា​ លក់គ្រឿងអលង្ការពេជ្រក្លែងក្លាយបោកប្រាស់អតិថិជន ។ ហេីយនៅពេលអតិថិជនយកគ្រឿងពេជ្រទៅលក់វិញ បែរគេចវេសមិនទទួលទិញ​ និងបិទទ្វារហាងតែម្តង។​ ហេីយបានទៅបេីកហាងថ្មីនៅទីតាំងផ្សេងវិញ។

មានគណនី facebook មានឈ្មោះថា, ( Moni Leak) បានបង្ហោះថា, ថាមែនៗ យីថោកទាបចុងម្រាយហើយ វាដោះសារហូត សូមបងប្អូនជួយស៊ែរបន្តផង🙏🏻ដើម្បីអោយអ្នកដែលបានទិញនៅហាងមួយនេះគាត់បានដឹង ហើយនឹងកុំអោយវាទៅបោកណាបានទៀត សូមជួយស៊ែរអោយខាងសម្ថត្តិកិច្ចគាត់ចុះត្រួលពិនិត្យនៅហាងមួយនេះផង 🙏🏻🙏🏻 ក្នុងខែ8ឆ្នាំ2022ខ្ញុំបានទៅហាងវា តែឃើញបិទ ខ្ញុំក៏ខលតាមលេខទូរសព្ទ វាថាហាងវាបិទកំពុងជួសជុលតខ្សែភ្លើង វាថាខែ9ទើបរួច ដល់ខែ9ឆ្នាំ2022 😡😡ខ្ញុំទៅម្ដងទៀតវាថាសីសស្ទឹមវាខូចឆែកអត់ចេញ វាអោយខ្ញុំចាំរហូតដល់ខែ10ឆ្នាំ2022 😡😡😡ដល់ខែ10ឆ្នាំ2022ខ្ញុំបានទៅម្ដងទៀតវាថាសុីសស្ទឹមឆែកអត់ឃើញលេខខ្ញុំទេ វាអោយខ្ញុំចាំរហូត តែខ្ញុំអត់ព្រម វាថាថៅកែវាទៅថៃទៅជូនបងប្អូនឈឺទាល់តែខែ11ថ្ងៃ30ទើបមកវិញ វាអោយកូនចៅវានិយាយរហូត តែអាថៅកែចុងម្រាយម៉ែវានឹង វាអត់មកដោះស្រាយអោយខ្ញុំទេ វាអោយខ្ញុំខែ12 ថ្ងៃ1 វាច្បាស់ហើយថាថៅកែវាមកពីថៃ ដែលជូនបងប្អូនឈឺនឹង សង្ស័យម៉ែឪបងប្អូនវាងាប់អស់ហើយមើលទៅ ហើយវាអោយខ្ញុំទៅមិចបើលូវវាបិទហាងបាត់ហើយ😡😡ថោកទាបណាស់  😡😡មិនដឹងយាយមិចទេខ្ញុំដល់ចឹង ខ្ញុំមានវីដេអូ វាលេស10000000លេសទីតាំងវានៅផ្លូវកម្ពុជាក្រោយ លូវផេកវាឆែកលែងកើតហើយ ហើយលេខទូរស្ទព៌វាតេអត់ចូលទៀត😡ម៉ាពួកអានរកអស់នេះវើយ😡កាលដែលខ្ញុំទៅទិញ ខ្ញុំជួបមីកាធាត់ខ្មៅមួយនឹង ពួកអាថោកអស់នេះ។

អាខោនគណនី facebook មួយទៀតឈ្មោះថា, ( Pra Tha) បានសរសេរថា, មានរឿងចង់ចែករំឡែកបងប្អូន 

ខ្ញុំបានទិញពេជ្រនៅហាងផ្លូវកម្ពុជាក្រោមឈ្មោះព្រិនណ៍ដាយមិនតែហាងនៅផ្លូវកម្ពុជាក្រោមនឹងបានបិទហេីយខ្ញុំក៏ជិះឃេីញហាងពេជ្រមួយកន្លែងទៀតមានឈ្មោះដូចគ្នាលេខទូស័ព្ទលក់ក្នុងវិក័យប័ត្រក៏ដូចគ្នាខ្ញុំក៏បានទៅហាងថ្មីនឹងសួរថាទទួលទិញវិញអត់គាត់បាននិយាយថាអត់ទិញទេព្រោះហាងចាស់នឹងអត់ពាក់ព័ន្ធនឹងហាងថ្មីគាត់ទេខ្ញុំក៏សួរវិញថាចុះមិចឃេីញគេខំមិនថាដូរម៉ូតពីហាងចាស់បានមិចក៏លក់អត់ទទួលទិញវិញចឹងគាត់ថាចង់លក់ទៅលក់ហាងចាស់វិញទៅអោយខ្ញុំលក់ហាងចាស់វិញមិចបេីហាងចាស់បិទហេីយនឹងទាំងដែលឈ្មោះហាងនឹងលេខទូស័ព្ទក្នុងវិក័យបត្រ័ដូចគ្នាទាំងអស់គ្រាន់តែខុសទីតាំងនឹងតាមពិតថៅកែតែមួយទេតែគាត់យកលេសមិនព្រមទិញចូលបេីដូម៉ូតព្រមនឹងមានន័យថាមិច រកសុីបែបនឹងបានតាម្តងទេ សូមបងប្អូនចាំឈ្មោះហាងនឹងទុកផងកុំអោយជួបរឿងដូចខ្ញុំ ហួសចិត្តពេលជួបចឹង ព្រូនដាយមិន សុំជួយ shareផងកុំអោយចាញ់បោកហាងនឹងទៀត🙏🏻 ។

អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” សូមឱ្យប្រជាពលរដ្ឋ ពិចារណាតាមការលើកឡើងនេះចុះ តើអាចទទួលយកបានទេ ៕ 

ដោយ : សហការី


ចែករំលែក៖