ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងផ្ទះហើមស្អុយគ្មានអ្នកដឹង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីសំណាក់អ្នកភូមិក៏ដូចជាសាច់ញាតិក្រុមគ្រួសារបន្ទាប់ពីមិនឃើញចេញក្រៅផ្ទះអស់រយៈពេល២ថ្ងៃទើបបើកទ្វារចូលប្រទះឃើញបុរសចំណាស់ម្នាក់ស្លាប់ធុំក្លិនស្អុយទៅហើយ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២  នៅចំណុចភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

   យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា បុរសខាងលើមានឈ្មោះកង គឺមឆុន  អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើ។

   តាមប្អូនប្រុសរបស់សពខាងលើបានឱ្យដឹងថា មុនកើតហេតុដោយបាត់បងប្រុសរយៈពេល២ថ្ងៃហើយមិនឃើញចេញមកក្រៅផ្ទះខុសពីសព្វដងទើបគាត់មានការសង្ស័យក៏ដើរទៅគោះទ្វារនិងមានធំុក្លិនស្អុយក៏រុញទ្វារចូលស្រាប់តែប្រទះឃើញដេកស្លាប់បង្កការភ្ញាក់ផ្អើលនិងរាយការណ៍មកសមត្ថកិច្ចចុះពិនិត្យសពតែម្ដង។

    ក្រោយមកសមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានចុះមកពិនិត្យដែលរហូតមកដល់ពេលនេះមិនទាន់ដឹងថាស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដនោះទេ គឺកំពុងស្រាវជ្រាវបន្តទៀត៕

ដោយ៖ សុថាន


ចែករំលែក៖