អាហ្សង់ទីនបានបញ្ចប់ការផ្លាស់ប្តូរពីការចាញ់ការប្រកួតបើកឆាក World Cup ដ៏គួរឱ្យភ្ញាក់ផ្អើលក្រោមស្នាដៃក្រុមអារ៉ាប៊ីសាអូឌីត ដោយបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយក្នុងទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ជាមួយប៉ូឡូញ ដែលបានយកឈ្នះក្នុងលទ្ធផល២ទល់០។
Lionel Messi គឺជាកត្តាជំរុញសម្រាប់ជ័យជម្នះដ៏សំខាន់ទល់នឹងម៉ិកស៊ិកកន្លងទៅដែលធ្វើឲ្យយុទ្ធនាការរបស់អាហ្សង់ទីនវិលមករកភាពប្រក្រតីឡើងវិញ ហើយគាត់មានសារសំខាន់ម្តងទៀត ខណៈដែលពួកគេបានបង្ហាញពីមូលហេតុដែលពួកគេត្រូវបានគេចាត់ទុកថា ជាការប្រកួតដ៏សំខាន់មួយក្នុងការរៀបចំការប្រកួតវគ្គ១៦ក្រុមជាមួយអូស្ត្រាលី។
ប្រទេសប៉ូឡូញត្រូវបានកំណត់ថា ក៏បានឡើងទៅកាន់វគ្គ១៦ក្រុមដែរដោយសារច្បាប់របស់ FIFA Fair Play សម្រាប់ការមានកាតលឿងតិចជាងម៉ិកស៊ិក រហូតដល់អារ៉ាប៊ីសាអូឌីតបានបរាជ័យ ២-១ លើក្រុម Concacaf។ នោះមានន័យថា គ្រាប់បាល់ស៊ុតបញ្ចូលទីគឺសម្រេចបានសម្រាប់ប៉ូឡូញ ដែលនឹងត្រូវជួបជាមួយបារាំងនៅវគ្គ១៦ក្រុម។
អាហ្សង់ទីនបានយកឈ្នះលើប៉ូឡូញ២គ្រាប់ ដោយ១គ្រាប់រកបានដោយកីឡាករ Alexis Mac Allister របស់ Brighton និង១គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ Julian Alvarez របស់ Manchester City ។
ចំណែកក្រុមអូស្ត្រាលីបានឈានដល់វគ្គជម្រុះ World Cup ជាលើកដំបូងក្នុងរយៈពេល១៦ឆ្នាំ បន្ទាប់ពីធ្វើឲ្យដាណឺម៉ាកភ្ញាក់ផ្អើល ដោយយកឈ្នះក្នុងលទ្ធផល១ទល់០។ កីឡាករ Danes ដែលត្រូវការជ័យជម្នះដើម្បីនាំក្រុមអូស្ត្រាលីឡើងទៅកាន់វគ្គ១៦ក្រុមជាមួយបារាំងក្នុងពូល D។
អូស្ត្រាលីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល D ដោយមាន៦ពិន្ទុស្មើជាមួយក្រុមលេខ១បារាំង ប៉ុន្តែចាញ់គ្រាប់បាល់ចំណេញ។ ទន្ទឹមនឹងនេះដែរដាណឺម៉ាក បានចាកចេញពីប្រទេសកាតានៅឆ្នាំ២០២២នេះយ៉ាងខកចិត្ត ដោយទទួលបានត្រឹមតែ១ពិន្ទុប៉ុណ្ណោះពីការប្រកួតចំនួន៣លើកដែលកំពុងឈរនៅបាតតារាង។
ការជួបគ្នាវគ្គ១៦ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី៤ ខែធ្នូខាងមុខ ដោយក្រុមជម្រើសជាតិបារាំងប៉ះក្រុមជម្រើសជាតិប៉ូឡូញនៅវេលាម៉ោង១០យប់ ខណៈក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវប៉ះក្រុមជម្រើសជាតិអូស្ត្រាលីនៅវេលាម៉ោង២រំលងអធ្រាត្រ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)