ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន៧០នាក់ ចូលរួមក្នុងពិធីមិទ្ទីញ អបអរសារខួបអនុស្សាវរីយ៍លើកទី៤៤ ថ្ងៃកំណើររណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក បណ្ឌិត ជា ចាន់តូ សមាជិកក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ។
លោក ជា ចាន់តូ បានឡើងថ្លែងសុន្ទរកថារបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងឱកាសមិទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨ – ២ ធ្នូ ២០២២ ។
បន្ទាប់មកតំណាងអង្គមិទ្ទីញបានឡើងមានចំណាប់អារម្មណ៍ និងប្ដេជ្ញាចិត្តដូចតទៅ៖
១- ប្តេជ្ញា! លើកកម្ពស់ស្មារតីថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណី ស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជន យកអស់កម្លាំងកាយចិត្ត ដើម្បីអនុវត្តន៍ឱ្យបានជោគជ័យ រាល់ទិសដៅភារកិច្ចរបស់គណបក្ស និងរណសិរ្ស ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។
២- ប្តេជ្ញា! អប់រំប្រជាជន ពិសេសយុវវ័យជំនាន់ក្រោយ ឱ្យបានយល់ដឹង និងចងចាំជានិច្ច នូវអត្ថន័យដ៏ធំធេងនៃទិវាបង្កើតរណសិរ្ស ២ធ្នូ និងទិវា ៧មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជន កម្ពុជាគ្រប់រូប ហើយរួមគ្នាថែរក្សា និងពង្រីករាល់សមិទ្ធផលសង្គមជាតិ ឱ្យមានការអភិវឌ្ឍរីកចម្រើន ជារៀងរហូត ។
៣- ប្តេជ្ញា! គាំទ្រអនុវត្តន៍ឱ្យបានជោគជ័យ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានជាដាច់ខាត ។
៤- ប្តេជ្ញា! ប្រឆាំងដាច់ខាតចំពោះជនក្បត់ជាតិបីជំនាន់ដែលញុះញង់បង្កឱ្យមានអសន្តិសុខក្នុងសង្គម ។
៥- ប្តេជ្ញា! គាំទ្រយ៉ាងពេញទំហឹងចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការកំចាត់ចោល ជនក្បត់ជាតិបីជំនាន់ និងបក្សពួក ៕
ដោយ : សហការី