ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៧៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,១៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,២៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤០,៣១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៩,០៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,១៨% ។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកឆ្លងថ្មី ០៧នាក់ ,អ្នកជាសះស្បើយ ០៧នាក់និងអ្នកជំងឺស្លាប់ គ្មាន៖
– ករណីឆ្លងសហគមន៍ អ្នកឆ្លងថ្មី ០៧នាក់ (អូមីក្រុង)
– អ្នកដំណើរពីបរទេស គ្មាន
គិតត្រឹមព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២
– អ្នកឆ្លងសរុប= 138,106 នាក់
– អ្នកជាសះស្បើយ= 134,992 នាក់
– អ្នកស្លាប់= 3,056 នាក់ ៕
ដោយ : សិលា