ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីម៉ោង១៨៖០០នាទីតទៅ នាទីធ្លាសួនច្បារមុខវត្តបទុមវតី សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍អបអរសាទរ ការដាក់បញ្ចូលគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់អោយដឹងថា, ដើម្បីចូលរួមអបអរសាទរ ការដាក់បញ្ចូល គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហព័ន្ធក្បាច់គុនល្បុក្កតោកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍អបអរសាទរ ការដាក់បញ្ចូលគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ ចាប់ពីម៉ោង១៨៖០០នាទីតទៅ នាទីធ្លាសួនច្បារមុខវត្តបទុមវតី។ 

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថា, ព្រឹត្តិការណ៍នេះ មានការប្រគំតន្រ្តី នឹងមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី តន្រ្តីករ DJ និងតារាចម្រៀងល្បីៗជាច្រើនរូបទៀត។

=> ចូលរួមដោយសេរីជាមួយយើងខ្ញុំ !

=>មានផ្សាយផ្ទាល់តាមរយ:ហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។

កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕

ដោយ : សហការី


ចែករំលែក៖