ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិទាំងព្រឹកទាបភ្លឺបន្ទាប់ពីក្មេងស្រីម្នាក់បានចុះពីលើគ្រែចៃដន្យអកុសលជាន់បែកព្រីភ្លើងឆក់ស្លាប់គួរឱ្យសង្វេគ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទាបភ្លឺថ្ងៃទី ០១ខែ ធ្នួ ឆ្នាំ២០២២ ស្ថិតនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាក្មេងស្រីរងគ្រោះមានឈ្មោះ សែ ស្រីឌឿន អាយុ១៧ឆ្នាំមុខរបរសិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ ។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុក្មេងស្រីខាងលើបានក្រោកពីដំណេកដូចសព្វដងដើម្បីជួយលក់បបរបាញ់កាញ់ឱ្យគេ។
ក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថាក្មេងស្រីខាងលើឆក់ខ្សែភ្លើងបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះអកុសលយឹតពេលទៅហើយខណៈចុះពីលើគ្រែជាន់លើព្រីភ្លើងបណ្ដាលឱ្យបែកឆក់ដេកដួលក្បែគ្រែតែម្ដង។
ក្រោយមកសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យសពដោយសន្និដ្ឋានថាពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែន។
ក្រោយពីពិនិត្យសពនិងធ្វើកំណត់ហេតុរួចសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕
ដោយ៖ សុថាន