ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបុករថយន្តបណ្ដាលឱ្យរងរបួសធ្ងន់ អ្នកបើករថយន្តឃើញដូច្នោះបើករត់ទៅបុករះកន្លែងផលិតលូហើយវិលក្បាលមួយជុំដាច់កង់និងខ្ទេចរថយន្តស្ទេីរទាំងស្រុង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តដែលកំពុងតែបត់ឆ្លងផ្លូវបណ្ដាលឱ្យដួលរងរបួសធ្ងន់​ កាលពីវេលាម៉ោង៣និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រទី២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភ្លើងស្តុប តាំងកសាងជាប់នឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រួចម្ចាស់រថយន្តឃើញដូច្នោះក៏ថែមល្បឿនបើករត់ចូលទៅតាមបណ្ដោយផ្លូវ105Kបុករះកន្លែងលក់លូបាក់បែកអស់ជាច្រើន និងបុកស្លាកសញ្ញាលក់គ្រឿងសំណង់បាក់អស់មួយដើមទៀត ហើយវិលមួយជុំដាច់កង់ គងលើលូទៅមុខលែងរួច​ ។ 

​     ជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ ទិគ ចិន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រក់ក្តារ ឃុំហារហ្លូង ស្រុកពញាឮ  ខេត្តកណ្តាល។

​    តាមសម្ដីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានប្រាប់ឱ្យដឹងថា​ នៅពេលកេីតហេតុ​ រថយន្តម៉ាកTOYOTA camry ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់  ពាក់ស្លាកលេភ្នំពេញ2AF.8597បើកបរដោយបុរសម្នាក់​តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បត់ឆ្វេងដៃមិនប្រយ័ត្នស្រាប់តែមានម៉ូតូ pcx ពណ៌ស ពាក់ស្លាក លេខភ្នំពេញ1DH.5282បើក ដោយបុរសម្នាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី​ ទិសដៅពីកើតទៅលិចបានមកបុកថយន្តចំចំហៀងខាងស្ដាំពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលនិងម្ចាស់រងរបួសធ្ងន់ ដោយឡែកម្ចាស់រថយន្តឃើញដូច្នោះក៏ថែមល្បឿនបើករត់ចូលទៅតាមបណ្ដោយផ្លូវ105Kចូលទៅច្រកចូលវត្តតាំងកសាងយ៉ាងលឿនជ្រុលទៅបុករះកន្លែងលក់លូបាក់បែកអស់ជាច្រើន និងបុកផ្លាកសញ្ញាលក់គ្រឿងសំណង់បាក់អស់មួយដើមទៀត វិលមួយជុំដាច់កង់ គងលើលូទៅមុខលែងរួច​ ដោយរងការខូចខាតស្ទេីទាំងស្រុង​ ។​ ភ្លាមៗនោះ​ ប្រជាពលរដ្ឋបានឃាត់ខ្លួនតៃកុងរថយន្តប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៏នគរបាលរដ្ឋបាលកាកាបទី២ ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី​ ។ 

​     ក្រោយកើតហេតុ​ សមត្ថកិច្ចជំនាញបានចុះធ្វេីការវាស់វែង​ និងស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖