ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់ក្រសួង​បរិស្ថាន​៖​ ប្រើសស្បូវ​ ជាថនិកសត្វតិណាសី ស្ថិតក្នុងត្រកូលប្រើសដែលមានមាឌធំជាងគេ

ចែករំលែក៖

ភ្នំពេញ​៖​ ប្រើសស្បូវ (ឈ្មោះអង់គ្លេស៖ Sambar ឈ្មោះវិទ្យាសាស្រ្ត៖ Rusa unicolor)៖ ប្រើសស្បូវជាថនិកសត្វតិណាសី ស្ថិតក្នុងត្រកូលប្រើសដែលមានមាឌធំជាងគេ។ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០២២។ 

លោក​ នេត្រ​ ភក្ត្រា​ បានបញ្ជាក់បន្ថែមថា​ លើដងខ្លួន ប្រើសស្បូវ​មានរោមពណ៌​ប្រផេះស្ទើក្រម៉ៅ និងនៅលើកមានរោមញឹកវែងសណ្ឋានជាប្រែង។ វារកស៊ីនៅពេលព្រលប់ និងពេលរលឹម ហើយសំរាកនៅពេលថ្ងៃតាមព្រៃក្រាស់ៗ។ 

លោក​ បានឱ្យដឹង​ទៀត​ថា​ ប្រើសស្បូវរស់នៅតាមតំបន់ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង រួមទាំងព្រៃល្បោះ។ ប្រើសស្បូវចូលចិត្តស៊ីដីច្រាប ជាពិសេសប្រើសឈ្មោលដែលកំពុងលូតលាស់ស្នែង ហើយមានជារៀងរាល់ឆ្នាំរដូវកាច់ស្តែងនៅអំឡុងខែកក្កដា-កញ្ញា។ 

សូមជម្រាបថា​ សត្វព្រៃប្រភេទនេះ មានវត្តមាននៅភូមិភាគខាងជើង និរតី និងភូមិភាគឦសាន នៃប្រទេសកម្ពុជា។ ប្រើសស្បូវជាប្រភេទសត្វមានដោយបង្គួរនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទងាយរងគ្រោះថ្នាក់(VU)៕

ដោយ​៖សហការី​


ចែករំលែក៖