ភ្នំពេញ ៖ រសៀលថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៥:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ព្រឹទ្ធសភា ចូលគោរពវិញ្ញាណក្ខន្ធ លោក ជាំង ជីមិន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា…។
លោក ជាំង ជីមិន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានទទួលមរណភាព កាលពីថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១២:១៣នាទី ថ្ងៃត្រង់ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ នៅទីក្រុងសៀងហៃ ប្រទេសចិន ៕
ដោយ : សហការី