ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកឯកភ្នំបង្ក្រាបឃាត់ខ្លួនជនម្នាក់​ ជួញដូរចែកចាយគ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង ​៖​ មុខសញ្ញាជួញដូរ​ និងចែកចាយគ្រឿងញៀនខុសច្បាប់ម្នាក់​ ត្រូវ​បានកម្លាំងនគរបាលស្រុកឯកភ្នំ​ ចុះស្រាវជ្រាវ​បង្ក្រាបនិងឃាត់ខ្លួនជាក់ស្ដែង​ កាលពី​ថ្ងៃទី​០២​ ខែធ្នូ​ម្សិលមិញនេះ​ ត្រង់ចំណុចក្រុមទី១៧ ភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ 

យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាននគរបាលស្រុកឯកភ្នំ​ នៅព្រឹកថ្ងៃសៅរ៍​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងគ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក ដឹកនាំដោយលោក​វរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បាន​បង្ក្រាបករណីរក្សាទុក​ ចែកចាយ​ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វ៉ាត សាវ៉ុង ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ 

ចំណែក​វត្ថុតាងចាប់យកបានរួមមាន ៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ (ម៉ាទឹកកក​ ICE) ចំនួន ០៤ថង់ ទម្ងន់០.៩៥ក្រាម សង្ស័យមានសារធាតុញៀន , -ទូរស័ព្ទដៃចំនួន ០១គ្រឿង , -ម៉ូតូចំនួន០១គ្រឿងម៉ាក់ហុងដាឃ្លីក ពណ៌ខ្មៅស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ 1AK-5686 ។

បច្ចុប្បន្ន​ជនសង្ស័យរួមនឹងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី-ច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖