ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក និងឧតុនិយម ចេញលិខិតពីដំណឹងមរណភាព លោក ម៉ី លីហួត ដោយរោគាពាធ ក្នុងជនន្មាយុ ៦៦ ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧតុនិយម មានសេចក្តីសោកស្តាយ ក្តុកក្តួល ក្រៀមក្រំជាទីបំផុត ដោយ លោក ម៉ី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានទទួល មរណភាពនាព្រឹកថ្ងៃសៅរ៍ ១០កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១០:៥៦ នាទី ក្នុងជនន្មាយុ ៦៦ ឆ្នាំ ដោយរោគាពាធ។

សព លោក ម៉ី លីហួត តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅផ្ទះ លេខ៨៩A ផ្លូវលេខ១ បុរីហុងឡាយ (លូ៥) ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។

ពិធីគោរពវិញ្ញាណក្ខន្ធ ចាប់ផ្តើម នៅថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០២២។ នៅថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៤:០០ នាទី សពនឹងត្រូវរំកិលចេញពី គេហដ្ឋាន ដង្ហែឆ្ពោះទៅកាន់ឈាបនដ្ឋានវត្តពោធិ៍ចិនតុង។

សេចក្តីដូចបានទូលថ្វាយ និងជម្រាបជូនខាងលើនេះ ចាត់ទុកជាសេចក្ដីអញ្ជើញ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយនៃសព មេត្តាជ្រាប និងជ្រាប ជាព័ត៌មាន និងសូមមេត្តាអញ្ជើញចូលរួមពិធីបុណ្យសពតាមការគួរ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖