ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង អបអរសាទររដ្ឋបាលក្រុង នៃប្រទេសឥណ្ឌូនេស៊ី ដែលក្លាយ ជាប្រធានវេទិកាអភិបាលក្រុងអាស៊ាន នៅឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖​ នៅក្នុងពិធីបិទបញ្ចប់វេទិកាអភិបាលក្រុងអាស៊ាន AMF និងកិច្ចប្រជុំ អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ បានប្រគល់ទង់ជូនអភិបាលក្រុង នៃប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃវេទិកានេះនៅឆ្នាំ២០២៣។

     ការប្រគល់ទង់នេះក្រោយបញ្ចប់ដោយជោគជ័យដែលរាជធានីភ្នំពេញដឹកនាំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ដែលសម្រេចបានឯកសារជាប្រវត្តិសាស្ត្រចំនួន ២ ច្បាប់ រួមមាន (ទីមួយ) សេចក្តីប្រកាសរួមកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលមានខ្លឹមសារចំនួន ៦ ចំណុច និង (ទីពីរ) សេចក្តីថ្លែងការណ៍វេទិកាអភិបាលក្រុងអាស៊ាន (AMF) ឬហៅថា សេចក្ដី ថ្លែងការណ៍រាជធានីភ្នំពេញឆ្នាំ២០២២ ដែលមានខ្លឹមសារចំនួន ១២ចំណុច ពោលគឺសមស្របទៅនឹងប្រធានបទដែលបានកំណត់។ ឯកសារជាប្រវត្តិសាស្ត្រទាំងពីរនេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីឆន្ទៈ និងការប្តេជ្ញាចិត្តរួមរបស់ អភិ បាល-អភិបាលរង រាជធានី រដ្ឋធានី ខេត្ត និងក្រុង នៃប្រទេសជាសមាជិកអាស៊ាន ក្នុងការពួតដៃគ្នបន្តដំណើរទៅមុខរួមគ្នា និងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព សម្រាប់បម្រើឱ្យកំណើនសេដ្ឋកិច្ច និងវិបុល ភាពរួមស្របតាមចក្ខុវិស័យរបស់សហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥ ផងដែរ។

      លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អបអរសាទររដ្ឋបាលក្រុង នៃប្រទេសឥណ្ឌូនេស៊ី ដែលក្លាយ ជាប្រធានវេទិកាអភិបាលក្រុអាស៊ាន នៅឆ្នាំ២០២៣។

     លោកសង្ឃឹមថា៖ វេទិកាអភិបាលក្រុងអាស៊ាន នឹងបន្តបម្រើជាយន្តការដ៏មានសារៈសំខាន់ សម្រាប់ ផ្តល់ជូននូវជំនួបដ៏គាប់ ប្រសើរ រវាងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី-រដ្ឋធានី រដ្ឋបាលខេត្ត ទីក្រុងសម្ព័ន្ធមេត្រី និងបណ្តាទីក្រុងអាស៊ាន និងសម្រាប់ប្រើប្រាស់ជាវេទិកាជ ជែកពិភាក្សា ចែករំលែកបទពិ សោធន៍ ក៏ដូចជាគំនិតផ្តួចផ្តើម និងនវានុវត្តន៍ថ្មីៗបន្ថែមទៀត សម្រាប់ភាពរីក ចម្រើននៃបណ្ដាញរដ្ឋបាលថ្នាក់ ក្រោមជាតិអាស៊ាន ៕

ដោយ ៖ សំរិត


ចែករំលែក៖