ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់​! រថយន្តតូយ៉ូតាព្រូស​បុកជាមួយម៉ូតូហុងដាឌ្រីមនៅផ្លូវ៦០ម៉ែត្រ​ បណ្ដាលឱ្យបុរសពីរនាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​ ៖​ ខណៈមេឃកំពុងភ្លៀងខ្លាំង​ បុរសពីរនាក់បានជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ​បណ្ដាលឱ្យស្លាប់ក្បែរគ្នាយ៉ាងអាណោចអាធ័ម​ ដែលបង្កដោយរថយន្តតូយ៉ូតាព្រូស​បុកជាមួយម៉ូតូហុងដាឌ្រីម​ កាលពីវេលាម៉ោង០៨​និង៥០នាទីយប់​ ថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ២០២២​ នៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ(ផ្លូវ៦០ម៉ែត្រ)​ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

សពជនរងគ្រោះទាំងពីរនាក់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ​។

​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ នៅមុនពេលកេីតហេតុ​មានរថយន្តម៉ាក​ តូយ៉ូតា​ ព្រូស​ ពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខភ្នំពេញ​ 2AP-3606 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ក្នុង ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿន​ស្របពេលមេឃកំពុងភ្លៀងខ្លាំង​ក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកជាមួយម៉ូតូម៉ាក​ហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ​ 1IJ-1436 ជិះដោយបុរសពីរនាក់​ក្នុងទិសដៅបញ្ច្រាសគ្នា​យ៉ាងពេញទំហឹង​ បណ្ដាលឱ្យបុរសពីរនាក់ខាងលេីស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម​ ។ ដោយឡែករថយន្តបង្កហេតុនិងម៉ូតូរបស់ជនរងគ្រោះបានរងការខូចខាតដូចគ្នាយ៉ាងដំណំផងដែរ ។

​    ក្រោយកើតហេតុ រថយន្តនិងម៉ូតូខាងលេី​ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងបញ្ចូនទៅកាន់ការិយាល័យ​ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ដេីម្បីចាត់ការតាមនីតិវិធី ៕

IMG_5428 IMG_5432 IMG_5427

ដោយ​ ៖​ ភារ៉ា ដង្កោ


ចែករំលែក៖