ព័ត៌មានទាន់ហេតុការណ៍៖

បុរស៤នាក់យកគ្រាប់បែកផាវទៅកែច្នៃដើម្បីបោកយកត្រីបណ្ដាលឱ្យផ្ទុះរងរបួសធ្ងន់២នាក់ស្រាល២នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បើតាមប្រភពពីមន្ត្រីនគរបាលជំនាញស្រុកសាលាក្រៅបានឲ្យដឹងថា-កាលពីវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ មានករណីផ្ទុះផាវគ្រាប់បែកដោយសារបុរស៤នាក់នាំគ្នាទៅទិញគ្រាប់បែកផាវយកមកកែច្នៃ ដើម្បីយកទៅបោកត្រី តែកំពុងកែច្នៃជុំគ្នាបណ្ដាលឲ្យផ្ទុះរងគ្រោះទាំង៤នាក់ ។

ករណីនេះស្ថិតនៅចំណុចផ្ទះតានួនជា ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

សមត្តកិច្ចជំនាញបានបន្តថា-ករណីដែលបុរស០៤នាក់រងរបួសមានឈ្មោះ ដូចខាងក្រោម៖                  

 ១- ឈ្មោះ រឿន ចំណាន ភេទប្រុស អាយុ ៣០ឆ្នាំរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន( រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង )។                         

  ២- ឈ្មោះ ធួន ធា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ( រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ ដំបង )។                      

  ៣- ឈ្មោះ លេង សុិន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ( រងរបួសស្រាល )។                             

  ៤- ឈ្មោះ សៅ រេត ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ( រងរបួសស្រាល )។                                    

សមត្តកិច្ចបានបន្តទៀតថា-ករណីខាងលើនេះដោយមូលហេតុនៃការគ្រោះថ្នាក់គឺ ជនរងគ្រោះទាំង៤នាក់បានកែច្នៃផាវគ្រាប់បែកដើម្បីទៅបោកត្រីបណ្ដាលឱ្យផ្ទុះរបួសធ្ងន់ស្រាលទាំង៤នាក់តែម្ដង ។

ក្រោយពីសមត្តកិច្ចជំនាញបានពិនិត្យរួចជនរងគ្រោះទាំង៤នាក់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដឹកយកទៅសង្គ្រោះ ៕

ដោយ៖ស សារ៉េត

 


ចែករំលែក៖