ព័ត៌មានទាន់ហេតុការណ៍៖

ល្បិចថ្មី ! យកលុយដុល្លារក្លែងក្លាយចូលបុណ្យតាមវត្ត រួចប្រើវិធីដូរលុយខ្មែរ ឬឱ្យព្រះសង្ឃអាប់លុយពេលចូលបុណ្យ

ចែករំលែក៖

ភ្នំពេញ ៖ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ប៉ុន្មានថ្ងៃនេះឃើញព្រះសង្ឃបង្ហោះ ពីញាតិញោមខ្លះ ប្រព្រឹត្តអំពើអកុសល អត់ខ្លាចបាបនរកអីទេ ខណៈយកលុយដុល្លារក្លែងក្លាយទៅចូលបុណ្យ ( ក្រដាស៥០ដុល្លារ ចូលបុណ្យ២០ដុល្លារ ឱ្យលោកអាប់វិញ ៣០ដុល្លារ ) ឬក៏(ចូលបុណ្យ ៥០ដុល្លារ ហើយយកក្រដាស៥០ដុល្លារក្លែងក្លាយដូរយកលុយខ្មែរ) ហើយប្រើលេសថា, យកលុយរាយចូលបច្ច័យកសាងអីផ្សេងៗ ចុងក្រោយលោកសង្ឃថតបានហើយ មនុស្សអាក្រក់ អត់ស្គាល់បាប នរក ។ 

ផេកគណនីមួយដែលមានឈ្មោះថា (Phin Somnang Konkhmer) សង្ស័យជាចៅអធិការវត្ត បានបង្ហោះយ៉ាងដូច្នេះថា, លើកទី១ហើយបានស្គាល់លុយក្លែងក្លាយ ចុឹងតើបានចេះញាក់ភ្នែកឆ្វេងមានរឿងអី សូមញាតិញោមអ្នកលក់អ្នកទិញប្រុងប្រយ័ត្ន ព្រមទាំងករុណាគុណម្ចាស់ផង បងស្រីម្នាក់គាត់បានប្រគេនបច្ច័យចូលកសាង ប៉ះចំលុយក្លែងក្លាយ គាត់ថាចូលកសាង 30$ ប្រគេន 20$ =50$ ហើយគាត់សួរអាត្មាថាតេជគុណមានលុយអាប់អត់ ? អាត្មាថាអត់មានទេញោម ឃើញគាត់អង្វរថាពិបាកកាណាចង់ចូលបច្ច័យ ករុណាចង់ចូលបុណ្យកសាង ហើយអាត្មាក៏មិនអស់ចិត្តក៏យកបច្ច័យ 20មុឺនសម្រាប់ទុកថ្លៃឈ្នួលជាងអាប់អោយ គាត់បានយក20មុឺនដែលអាប់ហើយទុកក្នុងកាបូបគាត់ ហើយគាត់ប្រគេន 50$ ហើយថែម 50$ ទាំងអស់ 100$ លុយក្លែងក្លាយទាំងអស់ អាត្មាមានអារម្មណ៍ថាគាត់បោក តែមានអីមើលទៅលុយក្លែងក្លាយមែន ចុឹងសូមទូលប្រគេនជូនដំណឹងតាមបណ្តាលវត្តគួរតែប្រុងប្រយ័ត្ន បងប្អូនប្រុសស្រី កុំឲ្យដូចករុណាអាត្មាភាព ជូនពបងស្រី សូមយកបច្ច័យនិងប្រកបរបរធ្វើដើមទុនរកសុីមានបាន។ 

សូមបញ្ជាក់ថា, ល្បិចបោកប្រាស់ មានច្រើនណាស់ សូមបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិយើង មានការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ ៕

ដោយ : សិលា


ចែករំលែក៖