ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុសស្រី០៣នាក់ត្រូវនគរបាលឃាត់ខ្លួន ជាមួយថ្នាំញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យប្រុស-ស្រី៣នាក់ ត្រូវបាននគរបាលក្រុងសិរីសោភ័ណ សហការ ជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនពាក់ព័ន្ធ ពីបទលក់និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

លោក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ដោយមានការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យពង្រឹងការយាមល្បាត និងការងារភូមិឃុំមានសុវត្ថិភាព កម្លាំងនគរបាលក្រុងបានចុះយាមល្បាត ស្រាវជ្រាវនិងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីបាន០៣នាក់ ប្រុស២នាក់ ស្រី១នាក់ ដែលជាមុខសញ្ញាលក់ និងប្រើប្រាស់ថ្នាំញៀន។ ក្រៅពីនេះដកហូតបានវត្ថុតាងម្សៅសថ្លា០២កូនថង់ ទូរស័ព្ទ១គ្រឿង និងឧបករណ៍កែច្នៃមួយចំនួន។

ក្រោយសួនាំ ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ វណ្ណា


ចែករំលែក៖