ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះខ្សែភ្លេីងយ៉ាងសន្ធោសន្ធៅនៅសង្កាត់ចោមចៅទី២

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិភ័យបានឆាបឆេះខ្សែភ្លេីងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ទៅកងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ ៧១១ ចេញរថយន្តមកធ្វើអន្តរាគមន៍ភ្លាមៗកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២២ នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ដោយសារតែខ្សែភ្លេីងនៅទីតាំងខាងលេីត្រូវភ្លៀងត្រូវថ្ងៃរាល់ថ្ងៃធ្វេីឱ្យពុកផុយហើយរហូតមកដល់វេលាកេីតហេតុក៏ឆ្លងចរន្តបង្កជាអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាលរដ្ឋរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចនិងកងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ៧១១ចុះមកធ្វើអន្តរាគមន៍ភ្លាមៗ។ 

    ក្នុងរង្វង់ប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យខាងលេីនេះកងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ៧១១ប្រើរយៈពេល១៥នាទីទើបអគ្គិភ័យរលត់ទៅវិញជាស្ថាពរដោយមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖