ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដែលនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានលើកយក ចំនួន១០ ចំណុច សំខាន់អោយអ្នកវិភាគ ស្ទើរភ្លើងស្តាប់ដូចខាងក្រោម : 

១- អញមិនឲ្យឯងរំលោភសិទ្ធិមនុស្សទេ = បើអញរំលោភគឺបាន?

២- ការការពារអំណាចប្រសើរជាងការដណ្តើមអំណាចពីគេ = ព្រោះអំណាចបានមកដោយសារឆន្ទៈប្រជាជន?

៣- នៅជាមួយបក្សកាន់អំណាចទើបមានតួនាទីនិងការងារធ្វើ = បើនៅជាបក្សប្រឆាំងឬនៅជាមួយបក្សប្រឆាំងគឺសូន្យ?

៤- របបកុំមុយនិស្តមិនបាត់ប្រជាប្រិយភាពទេ = បើចេះបត់បែនតាមសភាពការណ៍ជាក់ស្តែងនៃដំណាក់កាលរបស់ប្រទេស?

៥- របបដឹកនាំដែលរឹបអូសទ្រព្យសម្បត្តិអ្នកមានទៅចែកអ្នកក្រទេ = ទើបបាត់ប្រជាប្រីយភាពនិងអត់មានការគាំទ្រ?

៦- ការមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាគឺការសម្រេចចិត្តដោយស្គាល់កាលៈទេសៈ  = មានន័យាថាដឹងខ្យល់?

៧- អ្នកវិភាគរត់ចោលស្រុកចង់ទៅតាមលោក កែម ឡី ទើបជាវីរៈភាព  =  ការសម្រេចចិត្តដើម្បីតួនាទីបម្រើជាតិគេថាមិនជាកិត្តិយសទេ?

៨- ការមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា = ធ្វើឲ្យពួកប្រតិកិរិយាជ្រួលច្របល់យ៉ាងខ្លាំង ?

៩- ការសម្រេចចិត្តដ៏ត្រឹមត្រូវ  =  គឺជាការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរួមចំណែកដល់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ?

១០- ការ ងប់ងល់ ដើរតាមឧបាយកលរបស់ជនក្បត់ជាតិ = គឺជាការសម្រេចចិត្តឆ្ពោះទៅរកឋាននរក ?

ដោយ : សហការី


ចែករំលែក៖