ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់អោយដឹងពី ការឆែករកសំណៅឯកសារ និង ឧបករណ៍អេឡិចត្រូនិកគ្រប់ ប្រភេទ ពី បេក្ខជន មុនពេលចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង សម្រាប់រសៀលថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ ប្រឡង៖ ០៥ ធ្នូ ២០២២ ត្រូវធ្វើឡើងដោយគណកម្មការអនុរក្ស ក្រោមការជួយត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឱ្យ ការប្រឡង ប្រព្រឹត្តទៅ ដោយ គោរព តាម គោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផល ទទួល បាន នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅមណ្ឌល សំណេរគ្រប់រាជធានី – ខេត្ត ។
ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
ដើម្បីទទួលបានព័ត៌មានផ្សេងៗ និងសំណួរចម្លើយទាក់ទងនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមចូលទៅកាន់៖ https://t.me/moeysbot ៕
ដោយ : សិលា