ព័ត៌មានទាន់ហេតុការណ៍៖

អតីតមេបញ្ជាការណាតូ ៖ ការវាយប្រហារលើអាកាសយានដ្ឋានរុស្ស៊ីគឺជាចំណុចរបត់ដ៏គ្រោះថ្នាក់

ចែករំលែក៖

លោក James Stavridis ជឿជាក់ថា “លោកខាងលិចនឹងព្យាយាមរារាំងអ៊ុយក្រែនមិនឱ្យបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើរុស្ស៊ីនោះទេ ដោយសង្ឃឹមថានឹងកាត់បន្ថយហានិភ័យនៃការកើនឡើងបន្ថែមទៀត និងការចូលរួមដោយផ្ទាល់ពីណាតូ។
លោក James Stavridis អតីតអគ្គមេបញ្ជាការនៃកងកម្លាំងណាតូប្រចាំទ្វីបអឺរ៉ុប ឧត្តមនាវីឯកកងទ័ពជើងទឹកអាមេរិកចូលនិវត្តន៍បាននិយាយថា ការប៉ុនប៉ងរបស់អ៊ុយក្រែនក្នុងការវាយប្រហារលើអាកាសយានដ្ឋានរុស្ស៊ីនឹងបង្កឱ្យមានការផ្លាស់ប្តូរថ្មី និងគ្រោះថ្នាក់នៅក្នុងជម្លោះ ហើយនៅពេលអនាគត អ៊ុយក្រែននឹងធ្វើការប៉ុនប៉ងមួយផ្សេងទៀត ដោយផ្តោតលើតែទីតាំងយោធារបស់រុស្ស៊ី ជាសកម្មភាពដ៏គ្រោះថ្នាក់។
“ការវាយប្រហារលើមូលដ្ឋានទ័ពអាកាសរុស្ស៊ីពីរកន្លែង តំណាងឱ្យចំណុចរបត់ថ្មី និងគ្រោះថ្នាក់នៅក្នុងជម្លោះបច្ចុប្បន្ន។ លោក Stavridis បានប្រាប់ Bloomberg ថា ការផ្ទុះមួយបានកើតឡើងនៅឯមូលដ្ឋានទ័ពអាកាស Engels-1 ក្នុងតំបន់ Saratov និងមួយទៀតនៅ Dyagilevo ក្នុងតំបន់ Ryazan ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីព្រំដែនរុស្ស៊ី-អ៊ុយក្រែន។
អតីតមេបញ្ជាការអង្គការណាតូបានសង្កត់ធ្ងន់ថា អ៊ុយក្រែនមិនបានអះអាងទទួលខុសត្រូវជាសាធារណៈចំពោះការវាយប្រហារនេះទេ ប៉ុន្តែក៏មិនបានបដិសេធដែរ។ លោក Stavridis បាននិយាយថា “នៅពេលអនាគត ក្រុងកៀវអាចធ្វើការវាយប្រហារធំជាងនេះ ប៉ុន្តែនឹងវាយប្រហារតែគោលដៅយោធាសុទ្ធសាធ” ។
លោកជឿជាក់ថា លោកខាងលិចនឹងព្យាយាមទប់ស្កាត់អ៊ុយក្រែនពីការបើកការវាយប្រហារទ្រង់ទ្រាយធំ ដោយសង្ឃឹមថានឹងកាត់បន្ថយហានិភ័យនៃជម្លោះកាន់តែកើនឡើង ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ tienphong.vn

រូប​ថត​ ៖ VOV.VN


ចែករំលែក៖