ព័ត៌មានទាន់ហេតុការណ៍៖

ការ​ដឹក​ជញ្ជូន និង​រៀបចំ​ទុកដាក់​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា, នា​ព្រលប់​ថ្ងៃទី០៦ ខែ​ធ្នូ ឆ្នាំ​២០២២ ប្រធាន​គណៈមេប្រយោគ​ទូទាំង​ប្រទេស គណៈកម្មការ​អប្បមាទ​ ​ជំនួយការ​អប្បមាទប្រចាំ​ខេត្ត​នីមួយៗ ​បាន​ដឹក​ជញ្ជូន​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ៖ ០៥ ធ្នូ​​ ២០២២​ មក​រក្សា​ទុក​នៅ​តាម​សាលា​ខេត្ត​នីមួយៗ យ៉ាង​មាន​សុវត្ថិភាព ដោយ​មាន​បិត Sceller ការពារ​នៅ​លើ​ទ្វារ​បន្ទប់​រក្សាទុក​សន្លឹក​កិច្ចការ រង់ចាំ​ដល់​ព្រឹក​ស្អែក​នឹង​ដឹក​មក​រក្សាទុក​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ។ ដោយ​ឡែក​សន្លឹក​កិច្ចការ​នៅ​ខេត្ត​កំពង់​ស្ពឺ និង​រាជធានី​ភ្នំពេញ​បាន​ដឹក​មក​រក្សាទុក​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ។ 

សូម​ជម្រាបថា លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នា​រសៀល​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២២ និង​នៅ​តាម​​​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២ និង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវ​ការ​របស់​ក្រសួង​អប់រំយុវជននិងកីឡា facebook.com/moeys.gov.kh៕

ដោយ : សហការី


ចែករំលែក៖