ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកកំរៀង​ ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនខុសច្បាប់ម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ចែកចាយដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង​ ៥និង​៣០នាទី​ល្ងាចថ្ងៃទី​០៦​ ខែធ្នូ​ម្សិលមិញនេះ​ ស្ថិតនៅត្រង់ចំនុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី​០៧​ ខែធ្នូ​ ឆ្នាំ​២០២២។ 

របាយការណ៍​ដដែល​បន្តថា​ មុនពេលឃាត់ខ្លួនជនសង្ស័យ​ខាងលេីនេះ​ កម្លាំងជំនាញ​បានធ្វេីការ​ស្រាវជ្រាវ​រហូត​កំណត់​មុខ​សញ្ញា​ច្បាស់លាស់​ និងឈានដល់​ការបង្រ្កាបបានជនសង្ស័យចំនួនម្នាក់ឈ្មោះ ទ្រី ចាន់ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ 

ក្នុង​ប្រតិបត្តិការខាងលើនេះ​កម្លាំងជំនាញ​បានដកហូតវត្ថុតាងមាន ៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី-ច្បាប់ ៕

ដោយ​៖អារុណ​រះ


ចែករំលែក៖