ខេត្តកំពង់ឆ្នាំង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច សហការជាមួយសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល កម្លាំងកងរាជអាវុធហត្ថ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ បានបន្តចុះបង្ក្រាបការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ក្នុងប្រតិបត្តិការនោះ កម្លាំងរួមចំនួន ២៤នាក់ ជាលទ្ធផល ៖
-រុះរើរបាំងស្បៃមុង បានចំនួន ១៤កន្លែង ប្រវែង១២៥០ម៉ែត្រ
-លបលូស្បៃមុង ចំនួន ១៤លប
-បង្គោល ចំនួន ១៥០ដើម
-លែងត្រីចម្រុះ ចំនួន ៨០គីឡូក្រាម ។
វត្ថុតាង ឧបករណ៍ ត្រូវបានកម្លាំងជំនាញដុតបំផ្លាញចោលនៅនឹងកន្លែង។
សូមជម្រាបថា កម្លាំងនគរបាលទូទាំងប្រទេស បានចុះអនុវត្តវិធានការបង្ក្រាបការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចភ្លៀងរលឹម នៅលេីផ្ទៃទឹកតាមដងទន្លេ ព្រែក បឹងគ្រប់រាជធានី-ខេត្តក្រុង ដេីម្បីទប់ស្គាត់បទល្មេីសនេសាទ៕
ដោយ៖សហការី