ព័ត៌មានទាន់ហេតុការណ៍៖

សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ចេញសេចក្ដីជូនដំណឹងស្ដីពី ការលើកពេលសវនាការ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៍ភ្នំពេញ មានកិត្តិយស សូមជម្រាបជូន លោក លោកស្រី ជាមេធាវី ភាគី ដែលពាក់ព័ន្ធក្នុងសំណុំរឿង និងសាធារណជន មេត្តាជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ នឹងធ្វើការផ្លាស់ប្ដូរពី ទីតាំងចាស់ ក្នុងបរិវេណក្រសួងយុត្តិធម៌ មហាវិថីសម្ដេចសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅទីតាំងថ្មីនៅអគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូត៍លេខ B តំបន់អភិវឌ្ឍន៍ (OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វិញ។

ដើម្បីរៀបចំកន្លែងធ្វើការ និងសាលសវនាការ ឱ្យបានល្អប្រសើរ សាលាឧទ្ធរណ៍ភ្នំពេញ សូមធ្វើការលើកពេលសវនាការដែលបានគ្រោងទុក ចាប់ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ទៅពេលក្រោយវិញ វៀរលែងតែសំណុំរឿងមួយចំនួន ដែលមានភាពចាំបាច់ស្របតាម ល័ក្ខខ័ណ្ឌច្បាប់ដែលក្រុមប្រឹក្សាសម្រេចទៅតាមករណីនីមួយៗ ដោយគិតទាំងសិទ្ធិស្របច្បាប់របស់គូភាគី។ ចំណែកឯការបំពេញកិច្ចការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវាសាធាណៈ អគ្គលេខាធិការ ដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ នៅដំណើរការធម្មតាជារៀងរាល់ថ្ងៃធ្វើការ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ជាមេធាវី ភាគីដែលពាក់ព័ន្ធក្នុង សំណុំរឿង និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖