ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ និងស្រុកកៀនស្វាយចាប់ដៃគ្នាអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព

ចែករំលែក៖

   ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅនិងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយបានជួបប្រជុំជាលើកដំបូងជាមួយគ្នាដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្ត គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពនៅក្នុងដែនរដ្ឋបាលស្រុកនិងខណ្ឌ ។

    កិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នានេះបានធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២  នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ក្រោមអធិបតីភាព លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ , លោកឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយនិងជាប្រធានគណៈបញ្ជាការឯកភាពស្រុក ព្រមទាំងមានការចូលរួមពីលោក-លោកស្រី ជាអភិបាលរងខណ្ឌ-ស្រុក , លោកអធិការនគរបាលទាំងពីរ , លោកមេបញ្ជាការកងរាជអាវុធហត្ថទាំងពីរ , លោកប្រធានការិយាល័យភូមិបាលខណ្ឌ-ស្រុក , លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានព្រំប្រទល់ឃុំ-សង្កាត់ជាប់គ្នា , លោក-លោកស្រី ជាមេឃុំ-ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

     លទ្ធផលនៃកិច្ចប្រជុំគឺ ៖

១-រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មាននិងបទពិសោធន៍គ្នាទៅវិញទៅមក និងពង្រឹងការអនុវត្តឲ្យឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព សំដៅធ្វើយ៉ាងណា ផ្តល់នូវភាពកក់ក្តៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងរក្សាបាននូវសន្តិសុខក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ។

២-កំណត់ការជួបប្រជុំរវាងរដ្ឋបាលខណ្ឌច្បារអំពៅ និងរដ្ឋបាលស្រុកកៀនស្វាយ រៀងរាល់១ត្រីមាសម្តង និងអាចជួបប្រជុំតាមការចាំបាច់បន្ទាន់លើស្ថានភាពជាក់ស្តែងនៃសភាពការណ៍ក្នុងមូលដ្ឋាន។

៣-ប្រគល់ការងារជូនការិយាល័យភូមិបាលខណ្ឌច្បារអំពៅ និងការិយាល័យភូមិបាលស្រុកៀនស្វាយ សិក្សាលម្អិតព្រំប្រទល់រដ្ឋបាលរវាងខណ្ឌច្បារអំពៅ និងស្រុកកៀនស្វាយឲ្យបានច្បាស់លាស់ ដើម្បីលើកផ្លាកសម្គាល់ព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ៕

ដោយ ៖ សណ្តោស


ចែករំលែក៖