ខេត្តបន្ទាយមានជ័យ ៖ បេីតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងឱ្យដឹងថា៖ លោក ង៉ាន់ ដានី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង៤០នាក់ ចុះពិនិត្យការធ្វើអាជីវកម្មលើបណ្តាញទូរគមនាគមន៍ នៅក្រុងប៉ោយប៉ែត។
លោកស្នងការនគរបាលខេត្ត បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការនោះលោកឧត្តមសេនីយ៍ត្រី គង់ វិនឌី ស្នងការរងផែនការងារសន្តិសុខខេត្តបន្ទាយមានជ័យ និងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្ត កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានចូលរួមសហការជាមួយក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងក្រុមហ៊ុនធ្វើអាជីវកម្មបណ្តាញទូរគមនាគមន៍ និងកិបឡាប៊ែល បានចុះពិនិត្យខ្សែអ៊ីនធើរណែតអុបទិចនៅស្ពានមិត្តភាពកម្ពុជា-ថៃ។
នាឱកាសនោះ លោក ង៉ាន់ ដានី បានថ្លែងថា ក្រោយប្រជុំផ្សព្វផ្សាយក្នុងគោលបំណង ១- ណែនាំអោយកិបឡាប៊ែល(LABEL) តាមខ្សែកាបអុបទិច របស់ក្រុមហ៊ុនរៀងខ្លួន។ ២- បំពេញព័ត៌មានដែលក្រសួងបានណែនាំ នៃការប្រើប្រាស់នូវសេវាទូរគមនាគមន៍។
លោកអគ្គាធិការរូបនេះ បានថ្លែងបន្តថា ក្រុមការងារជាង៤០រូបនោះ បានចុះពិនិត្យផ្ទាល់ជាក់ស្តែងខ្សែកាបអុបទិច នៅទីតាំងចំណុចក្រោមស្ពានមិត្តភាពកម្ពុជា-ថៃ និងធ្វើកិបឡាបែល សម្គាល់ក្រុមហ៊ុនលើខ្សែកាបអុបតិច របស់ក្រុមហ៊ុនអាវីវកម្មលើខ្សែកាបអុបតិចរបស់ក្រុមហ៊ុននីមួយៗជាមួយតំណាងក្រុមហ៊ុនអាជីវកម្មបណ្តាញទូរគមនាគមន៍៕
ដោយ៖សហការី