នៅពេលនេះមានព័ត៌មានបានផ្សាយថា តារាដ៏ល្បីមួយរូបគឺលោក Kris Wu ត្រូវបានកាត់ទោសជាប់គុក១៣ឆ្នាំ ពីបទរំលោភផ្លូវភេទ ។ អ្វីដែលមហាជនចាប់អារម្មណ៍នៅពេលនេះនោះ គឺថា តើអតីតតារារូបនេះនឹងត្រូវគេ «ក្រៀវ» ដោយចាក់សារធាតុគីមីបញ្ចប់ចំណង់ផ្លូវភេទជារៀងរហូតពេលវិលត្រឡប់ទៅកាន់ប្រទេសកាណាដាវិញ។
នៅថ្ងៃទី២៥ខែវិច្ឆិកា តុលាការនៅទីក្រុងប៉េកាំងបានសម្រេចកាត់ទោសតារាចម្រៀង និងជាតារាសម្តែងសញ្ជាតិកាណាដា ជនជាតិចិនលោក Kris Wuជាប់គុក១៣ឆ្នាំពីបទរំលោភផ្លូវភេទ និងរៀបចំពិធីជប់លៀងអាក្រាតកាយ ។ ក្រោយបញ្ចប់ការអនុវត្តទោសជាប់គុក១៣ឆ្នាំ អតីតតារារូបនេះត្រូវបានបណ្តេញចេញពីប្រទេសចិន។ ប្រព័ន្ធផ្សព្វផ្សាយចិនបានដាក់សំណួរសួរថា តើអតីតតារារូបនេះ អាចប្រឈមនឹងការ«ក្រៀវ» ដោយចាក់គីមីបញ្ចប់ចំណង់ផ្លូវភេទពេលវិលត្រឡប់ទៅកាណាដាវិញដែរឬទេ។
ការ«ក្រៀវ» ដោយចាក់គីមី គឺជាវិធានការបញ្ចប់ចំណង់ផ្លូវភេទ តាមរយៈ ចាក់គីមី ឬ អកម៉ូនចូលទៅបុគ្គលជាអ្នកទោសរំលោភផ្លូវភេទ ហើយប្រទេសកាណាដា គឺជាប្រទេសនាំមុខក្នុងការអនុវត្តវិធានការបែបនេះសម្រាប់អ្នកទោស រំលោភបំពានភ្លូវភេទ ។
Kris Wu កើតនៅឆ្នាំ១៩៩០ ជាតារាចម្រៀង និងសម្តែងសញ្ជាតិកាណាដា ដើមកំណើតចិន ។ តារារូបនេះត្រូវបានគេស្គាល់ដោយធ្លាប់ជាអតីតក្រុមចម្រៀងកូរ៉េខាងត្បូង EXO ៕ ដោយ៖ ធីរីណា
រូបថត ៖ Allkpop